រដ្ឋបាលខេត្ត​ប្រគល់​សម្ភារ​សម្រាប់​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដល់​វិទ្យាល័យ​ចំនួន​៦

315
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមេសា ឆ្នាំ​២០២០​លោក​ងួន រតន​: អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩​ខេត្ត​បានប្រគល់​សម្ភារ​សម្រាប់​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដល់​វិទ្យាល័យ​ចំនួន​៦​ក្នុង​ខេត្ត​រួមមាន​:​វិទ្យាល័យ​ព្រះមុនីវង្ស​, វិទ្យាល័យ​នេ​ត​យ៉ង់​, ។​

វិទ្យាល័យ​ក្តុល​ដូនទាវ​,​វិទ្យាល័យ​សម្តេចឪ​វិទ្យាស្ថាន​គរុកោសល្យ​ភូមិភាគ​បាត់ដំបង​,​និង​សាលា​ហ្វា​ពន្លឺ​សិល្បៈ ក្នុង​ក្រុង​បាត់ដំបង​។ ដើម្បី​យកទៅ​ប្រើប្រាស់​បាញ់សម្លាប់​មេរោគ​ជាពិសេស​មេរោគ​កូ​វីដ​-
១៩​ក្នុង​បរិវេណ​វិទ្យាល័យ​បរិវេណ​សាលា​និង​តាម​បន្ទប់​សិក្សា​ដើម្បី​ត្រៀម​រៀបចំ​បើក​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ​នាពេល​ខាងមុខនេះ ។​

​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​បានឱ្យដឹងថា​សម្ភារ​ដែល​ប្រគល់ជូន​វិទ្យាល័យ​ខាងលើ​សរុប​ចំនួន​៦​សាលា​ដោយ​ក្នុង វិទ្យាល័យ​មួយ​ទទួលបាន ធុង​បាញ់ថ្នាំ​ចំនួន​១ ទឹក​ថ្នាំ​សម្លាប់​មេរោគ​ចំនួន​២​ពី​ដុង និង​១​ធុង​ព្រមទាំង​សាប៊ូ​លាងដៃ​១​កេស​។​លោក​បាន​បញ្ជាក់ថា​សម្ភា​រទាំង​នេះ​គឺជា​អំណោយ​មនុស្សធម៌​របស់​សប្បុរសជន​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ជួយ​ដល់​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩​ខេត្ត​៕S/

​ ​ ​ ​រូបថត​៖​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​
​កូ​វីដ​-១៩​ខេត្ត​ប្រគល់​សម្ភារ​:​សម្រាប់​បាញ់​ថ្មាំ​សម្លាប់​មេរោគ​ដល់​វិទ្យាល័យ​ចំនួន​៦​ក្នុង​ខេត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម