​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ​៧៦​គ្រួសារ​នៅ​ខេត្តស្វាយរៀង​

300
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​ទី​២៩​ខែមេសា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ចែកជូន​ពលរដ្ឋ​ចំនួន​៧៦​គ្រួសារ​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ។

​ថ្លែង​ក្នុងឱកាស​នោះ​លោកស្រី​ក៏បាន​មានប្រសាសន៍ បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ដោយ​ក្តី​នឹករលឹក​។​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ប្រកាន់វណ្ណៈ​ពណ៌​សម្បុរ​ជំនឿ​សាសនា​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

​លោកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ​ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​។​ជាពិសេស​មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅមាន​ម​ក្រិត​តិច​ក្រោម​ការអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ស្រប​ពេលដែល​កម្ពុ​ជាម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១១៩​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ​។

​លោកស្រី​បាន​បន្តថា​យើងទាំងអស់គ្នា​ត្រូវ​ជម្រុញ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន​។​ជាពិសេស​ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា​អង្គរ​អំបិល​ប្រហុក​ត្រី​សាច់​។​ល​។​ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ​នៅតែ​អូសបន្លាយ​។​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុជីវិត​នៅលើ​ដង​វិថី​ផងដែរ ។​

​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ចែកជូន​ទាំង ៧៦​គ្រួសារ​នាពេលនេះ​រួមមាន ៖ ចាស់ជរា ១៨ គ្រួសារ ជនពិការ ៩ នាក់ កុមារកំព្រា​១​គ្រួសារ​ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ២០ គ្រួសារ​។​ជន​ចំណាកស្រុក​៥​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​៣​នាក់​និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​២០ គ្រួសារ មកពី​៧​សង្កាត់ ក្នុង​ក្រុង​ស្វាយរៀង ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​,​មី​,​ត្រី​, សាប៊ូ​,​ក្រ​ម៉ា​,​ថវិកា​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម