​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​២​នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ

213
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ភ្លា​មៗ​និង​ស្លាប់​ម្នាក់ទៀត​នៅតាម​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ម៉ោង​៦​និង​២៥​នាទី​យប់​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០២០​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងកើត​ស្ពានដែក​ស្ថិតក្នុង​ភូមិ​ទេព​កោសា​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្វី​ន​ន័​រ​ពណ៌​ស​គ្មាន​ស្លាក​លេខ​អ្នកបើកបរ​មានឈ្មោះ​ស្មឺ​ត​បឺត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​ប៉ោយ​ក្តឿង​ឃុំ​ព្រះនេត្រព្រះ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​១​គ្រឿង​ទៀត​ធុន​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1R.33859​អ្នកបើក​មានឈ្មោះ​ធួ​ញាណ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​។​


​អ្នកបើកបរ​ម៉ូតូ​មាន​លំនៅ​នៅ​ភូមិ​ចំបក់​ឃុំ​តា​អាន​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ហ្វី​ន​ន័​របា​ន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​ចំណែក​អ្នកបើក​ម៉ូតូ​ឌ្រី​ម​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ទោះជា​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​លោក​អធិការ​បាន​បន្តថា​ចំពោះ​កំហុស​នៃ​ការបើកបរ​គឺ​ខុស​ទាំង​២​ដោយ​អ្នកបើក​ម៉ូតូ​ហ្វី​ន​ន័​រ​មិន​ប្រកាន់​ស្តាំ​គន្លង​ផ្លូវ​របស់ខ្លួន​។​ចំណែក​ម៉ូតូ​ឌ្រី​ម​ឡើង​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ៕S/

​រូបថត ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា ៖ ស្លាប់​ម្នាក់​ភ្លាមៗ ,​ម្នាក់ទៀត​ស្លាប់​បន្ទាប់​។​រូប​៖(​ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម