​បឹង​កប់​ស្រូវ​បន្តិច​ទៀតហើយ​

500
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ករណី​សុំ​ដោះដូរ​ដី​ចំនួន​បី​ទីតាំង​ផ្សេងគ្នា​ដែលមាន​ទំហំ​សរុប​៩,៨​ហិកតា​ជាមួយនឹង​ដី​បឹង​កប់​ស្រូវ​ទំហំ​៣៤​ហិកតា​ដែល​ស្នើឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់ជូន​នូវ​ផ្ទៃដី​បឹង​តា​មោគ​(​បឹង​កប់​ស្រូវ​)​ទំហំ​៣០​ហិកតា​(​សាមសិប​)​។​ស្ថិតនៅ​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ រាជ ធានី​ភ្នំពេញ​។​ប៉ុន្តែ​ត្រូវ​ដោះស្រាយ​គោលនយោបាយ​ដល់​អ្នកកាន់កាប់​ផ្ទៃដី​បឹង​ទំ ហំ​៣០​ហិកតា ដែលមាន​ឯកសារ​កាន់កាប់​ក្នុងតម្លៃ​៥(​ប្រាំ​)​ដុល្លារ​អាមេរិក​គត់​ក្នុង មួយ​ម៉ែត្រការ៉េ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​បាន​ស្នើសុំ​ដោះដូរ​ដី​ទំហំ​៣​ហិកតា​ស្ថិតនៅ​ខាងកើត​វិមាន​ឈ្នះ​ឈ្នះ​ដី​ទំហំ​២​ហិកតា​ស្ថិតនៅ​តំបន់​ទីក្រុង​រណប​ហ្គា​ឌិន​ស៊ី​ធី​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​និង​ដី​អតីត​ទី លាន ចាក់សំរាម ស្ទឹង មានជ័យ​ទំហំ​៤,៨​ហិកតា​ស្ថិតនៅក្នុង​ខណ្ឌមានជ័យ​ជាមួយនឹង ផ្ទៃដី​បឹង​តោ មោក (​បឹង​កប់​ស្រូវ​) ទំហំ​៣៤​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រការ ខណ្ឌ ព្រែក​ព្នៅ រាជធានី ភ្នំពេញ​។​

ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​ថា​បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​អភិបាល​រាជធានី​ភ្នំពេញ​។​តាមរយៈ​លិខិត​លេខ​៤៩៣​សជណ​.​ម​យ​ថា​ចំពោះ​សំណើសុំ​ដោះដូរ​ទីតាំង​ដី​ទាំងបី​ទីតាំង​ខាងលើ​ជាមួយនឹង​ផ្ទៃដី​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ​៣៤​ហិកតា​។​

​ស្ថិតនៅ​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​រាជរដ្ឋាភិបាល​សម្រេច​ដូចខាងក្រោម​ផ្តល់ជូន​លោកស្រី​គឹម​ហ៊ាង​នូវ​ផ្ទៃដី​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ​៣០​ហិកតា​ស្ថិតនៅ​សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​ត្រូវ​ដោះស្រាយ​គោលនយោបាយ​ដល់​អ្នកកាន់កាប់​ផ្ទៃដី​បឹង​ទំ ហំ ៣០​ហិកតា ដែលមាន​ឯកសារ​កាន់កាប់​ក្នុងតម្លៃ​៥(​ប្រាំ​)​ដុល្លារ​អាមេរិក​គត់​ក្នុង មួយ​ម៉ែត្រការ៉េ​។​

​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឈួន​សុធី​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​អនុញ្ញាត​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​និង​លើកលែង​សេវា​អន្តរក្រសួង​នានា​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ទាំងអស់​ខាងលើ​។​ការសម្រេច នេះ បាន​យោងតាម​ការស្នើសុំ​ចុះ​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី ភ្នំពេញ លិខិត​ចុះ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចុះ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​។​

​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ត្រូវបាន​កំណត់ដោយ​អនុក្រឹត្យ​លេខ​២០​អនក្របក​ចុះ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៦​មាន​ទំហំ​៣.២៣៩,៧​ហិកតា​និង​ត្រូវបាន​កាត់ចេញ​ជា​បន្តបន្ទាប់​ទៅតាម​តម្រូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ដូចជា​កាត់​ផ្ទៃ​បឹង​ផ្ទៃ​ទំហំ​៨៣​ហិកតា​សម្រាប់​បង្កើត​សួន​និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​,​សាងសង់​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​។​ចំនួន​២០​ហិកតា​សម្រាប់​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​និង​ជា​ចំណតរថយន្ត​នៅ​រាជធានី​ភ្នំពេញ​៕S/

​ ​ ​ទិដ្ឋភាព​បឹង​កប់​ស្រូវ​ថត​ពីលើ​អាកាស​ក្នុង​ឆ្នាំ​២០១៧​

ទីតាំងផ្សាយពាណិជ្ជកម្ម