ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០

199
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ជម្លោះ​វិវាទ​បៀតបៀន យាយី​បន្តិច​ដូចនេះ​ត្រូវ​តាំងចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ ក្រៅពីនេះ លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើត​មានរឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល លក់​ចេញ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​បើ​មាន ពឹងពាក់​អ្នកដទៃ​តែង​ត្រូវគេ​បដិសេធ​ហើយ​បើ​ជួយ​នោះ​ក៏​មិនបាន​ពេញទី​នោះដែរ​។ ទោះបី​យ៉ាង ណា​រាល់​ឧបទ្រព​ទាំងនេះ​បើ​លោកអ្នក​ខិតខំ​ពុះពារ​នោះ​ក៏​តែង​រលាយ​បាត់អស់​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អប្រសើរ​ដូចនេះ​អាច​ទទួល ដំណឹង​ល្អ​ឬ មានរឿង​រាវ​គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​បញ្ហា​អារម្មណ៍​កើតជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ដោយ​ប្រកា​ណាមួយ​ឡើង​។​ក្រៅពីនេះ​ក៏​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​មិន​ជួប​ការលំបាក​ទេ​តែ​បញ្ហាលំ បាក​នោះ​គឺ​តែង​មានការ​រកាំចិត្ត​ចំពោះ​មនុស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទ្បើ​យ​ពិសេស​ទៅ​ចំ​ទិសឧត្តរ ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច​ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោកអ្នក​តែង​ជួប​នូវ​រឿង​រាវ​មិនល្អ ច្រើន​ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​កិច្ចការងារ​តែង​រាំងស្ទះ​និង​មាន បញ្ហា​ប្រឈម​ក៏​ច្រើន​ង​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្ វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​គប្បី​បើកបរ​លឿន​ឬ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​មិនសូវមាន​សុ​វត្តិភាព​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​អ្វីមួយ​ជាការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​លោកអ្នក​តោង​តែ​រួសរាន់​ពីព្រោះ​ផល​សម្រេច​តែងមាន​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិនត្រូវ ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក៏​មិនល្អ​ប្រសើរ​ដើរ​ឡើយ​ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​ការប្រកប ការងារ​ជួប​បញ្ហាលំបាក​និង​មានរឿង​រាវ​យាយី​ច្រើន​ផង​។​ជាពិសេស​ការប្រកប​ការងា​រ​អ្វី​តែង ភ្លាំងភ្លាត់​និង​ងាយ​ចាញ់​ប្រាជ្ញា​គេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ណាស់​ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។ ចំណែក​ប្រាក់ កម្រៃ​ទៀតសោត​មិន​ច្រើន​ដូច​ជាទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​កម្លាំង​នឿយហត់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ទាំង​ជម្លោះ​វិវាទ​និង​បែកបាក់​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការដំណើរ​កិច្ចការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ណាមួយ​។​សម្រាប់​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ទីជិត​ឆ្ងាយ តែង​ហុច​ផ្លែផ្កា​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ក្នុងពេល​នេះដែរ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើ​ចង់​សម្រេច ចិត្ត​ឬ​ចុះ​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី នៅឡើយ​ទេ​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម