កីឡាករ​របស់​ក្លិប PSG បដិសេធ​សំណើ​កាត់​ប្រាក់​ឈ្នួល​ខណៈ​សកម្មភាព​កីឡាករ​នឹង​បន្ត​អូស បន្លាយ​ពីរ​ខែ​ទៀត​

259
ចែករម្លែក

ក្លិប Paris Saint Germain​ឬ​PSG កំពុងតែ​ជាប់គាំង​ជាមួយ​កីឡាករ​ដែល​បដិសេធ​មិន​ព្រម​ឲ្យ​កាត់ ប្រាក់​ឈ្នួល​។​
​ ​
​ការចរចា​បាន​ដំណើរការ​ទៅមុខ​រវាង​កីឡាករ​និង​ក្លឹប​នៅ​ក្របខ័ណ្ឌ Ligue 1 ជុំវិញ​ការ​កាត់​ប្រាក់ ឈ្នួល​ចំពេល​មាន​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។ ប៉ុន្តែ​មាន​សេចក្តី រាយការណ៍​នៅ​បារាំង ថា កីឡាករ​របស់​ក្លិប PSG មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​ទទួល យក​សំណើ​ពី​ប្រធាន​ក្លឹប ណា​ស័​រ អាល​ខេ​ឡៃ​ហ្វី (Nasser Al Khelaifi) និង​ប្រធាន​បច្ចេកទេស ឡេ​អូ​ណា​ដូ នោះទេ​។​
​ ​
​កីឡាករ នី​ម៉ា (Neymar) និង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) គឺជា​កីឡាករ​ដែលមាន​ប្រាក់ ឈ្នួល​ខ្ពស់​ជាងគេ ដោយ​ទទួលបាន​៦០០.០០០​ផោន​និង​៣៧៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​លោក អាល​ខេ​ឡៃ​ហ្វី បាន​បង្ហើប​ប្រាប់​កាលពី​សប្តាហ៍​មុន​ក្នុង​បទ​សម្ភាស​ថា កីឡាករ​នឹងត្រូវ​ធ្វើ​អ្វី តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ជួយ​ក្លឹប​កាត់បន្ថយ​ការចំណាយ​។ លោក​បាន​និយាយថា “​ខ្ញុំ​រំពឹងថា ពួកគេ​នឹង​ប្រឹងប្រែង​សម្រាប់​ក្លិប​”​។​
​ ​
​កីឡាករ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) និង ម៉ា​គីន​ហូ​ស (Marquinhos) ជា​ប្រធាន​និង​អនុប្រធាន ក្រុម​កំពុង​នាំមុខគេ​ក្នុងការ​ចរចា​ជាមួយ​ក្លឹប​ជួសមុខ​ឲ្យ​កីឡាករ​ទាំងអស់​។​
​ ​
​ក្លិប​សង្ឃឹមថា កីឡាករ​របស់ខ្លួន​នឹង​សហការ​ច្រើន​ជាមួយ​ក្លិប​និង​ជួយ​បរិច្ចាគ​ឬក៏​ស្ម័គ្រចិត្ត​ទទួល យក​ការ​កាត់​ប្រាក់​ឈ្នួល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ នី​ម៉ា (Neymar) និង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម