លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើង សារភាពថា ក្លិប​លៃ​សេ​ស្ទ័​រ តែងតែ​ពិបាក​ក្នុងការ​រាង​រាំង​កីឡាករ​ល្អៗ របស់ខ្លួន​មិន​ឲ្យ​ចាកចេញ​

278
ចែករម្លែក

លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) សារភាពថា ក្លិប​លៃ​សេ​ស្ទ័​រ​( Leicester) ប្រឈម​នឹង​ការ បាត់បង់​កីឡាករ​ល្អៗ​ទៅកាន់​ក្លិប​ផ្សេងៗ​ទៀត​។​
​ ​
​នៅពេល​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​បាន​ផ្អាក​សកម្មភាព​បាល់ទាត់​នៅ​ក្របខណ្ឌ​កំពូល​នៅ​អង់គ្លេស​កាលពី​ខែ​មុន ក្លិប​លៃ​សេ​ស្ទ័​រ​( Leicester) ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ដោយ​នាំមុខ​៨​ពិន្ទុ​លើ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​(Manchester United ) ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥ ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​ឆ្នាំ​២០២០-២១​។​
​ ​
​កីឡាករ​សំខាន់ៗ​ដូចជា បេន ឈី​វេ​ល (Ben Chilwell) ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន (James Maddison) និង វី​ល​ហ្វ្រេ​ដ អឹ​ន​ឌី​ឌី (Wilfred Ndidi) ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប​ធំៗ​ដូចជា​ឆេ​ល​ស៊ី​, អា​សេណ​ល (Arsenal) និង​ក្លិប​យូ​ណាយ​ធី​ត (United) ហើយ​ខណៈពេល​ពួកគេ​នៅសល់​កិច្ចសន្យា រយៈពេល​យូរ​ជាមួយ​ក្លឹប Leicester លោក រ៉ា​ជើ ក៏បាន​រំឭក​ដល់​ករណី​របស់ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ដែល​បាន​ចាក​ចេញពី​ក្លិប Leicester ទៅ​ចូលរួម​ជាមួយ​ក្លិប Man United ក្នុងតម្លៃ​៨០​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៩​។​
​ ​
​គ្រូបង្វឹក​ក្លិប Leicester រូបនេះ​បាន​និយាយថា “​ហ៊ែ​រី បាន​ចូល​មកហើយ​ធ្វើ​បានល្អ​ប៉ុន្មាន​រដូវ​កាល ជាមួយ​ក្លឹប​នេះ​។ គាត់​គឺជា​កីឡាករ​ល្អ ហើយ​ក្រោយមក​បាន​បន្តទៅ​ចូលរួម​ជាមួយ​ក្លឹប​ធំ​ជាង​នេះ ហើយ​វា​ជា​ឱកាស​ក្នុង​ការបន្ត​ការរីកចម្រើន​ទៅមុខ​”​។
​ ​
​ដូចជា​កីឡាករ​នៅ​ក្លឹប​ភាគច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះដែរ កីឡាករ​របស់​ក្លឹប Leicester កំពុង​អនុវត្ត​កម្មវិធី​ហាត់​ផ្ទាល់ខ្លួន ខណៈ​ពួកគេ​រង់ចាំ​ការណែនាំ​ថា​តើ​ពួកគេ​អាច​វិលត្រឡប់​មកកាន់ ទីលាន​ហ្វឹកហាត់​វិញ​នៅពេលណា​។​
​ ​
​លោក រ៉ា​ជើ កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ក្រុម​របស់លោក​ផ្តោត​ការយកចិត្ត​ទុក ដាក់​លើ​ការងារ​ប៉ុន្តែ​លោក​បាន​បង្ហើប​ប្រាប់ថា លោក​បាត់បង់​ទំនាក់ទំនង​ប្រចាំថ្ងៃ​ជាមួយ​ពួកគេ ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Branden Rodgers)

ទីតាំងផ្សាយពាណិជ្ជកម្ម