ដា​យ៉ូ​ត អ៊ូ​ប៉ា​ម៉េ​កា​ណូ ដែលជា​គោលដៅ​របស់​ក្លិប​អា​សេណ​ល និង ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត សម្រេច​បន្ត​លេង​នៅ​អាល្លឺម៉ង់​

243
ចែករម្លែក

កីឡាករ ដា​យ៉ូ​ត អ៊ូ​ប៉ា​ម៉េ​កា​ណូ (Dayot Upamecano) បាន​ច្រានចោល​ន​ឱកាស​ក្នុងការ​ផ្ទេរ​មកកាន់ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​ខ្សែការពារ​ក្លិប Red Bull Leipzig រូបនេះ​ព្រមព្រៀង​ផ្ទេរ​ទៅ លេង​ក្លិប Bayern Munich នៅ​ក្របខ័ណ្ឌ Bundesliga នៅ​រដូវក្តៅ​នេះ​។​
​ ​
​ខ្សែការពារ​សញ្ជាតិ​បារាំង​រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥២​លាន​ផោន​នៅ​ក្លិប Leipzig ដែល​ចង់លក់​កីឡាករ​រូបនេះ​នៅ​ឆ្នាំនេះ​។
​ ​
​ក្លិប Arsenal និង Manchester United កំពុង​តាមមើល​ខ្សែការពារ​រូបនេះ ប៉ុន្តែ​យោងតាម​កាសែត អាល្លឺម៉ង់ Bild ថា ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ហាក់ដូចជា​នាំមុខគេ​ក្នុងការ​ទទួលបាន កីឡាករ​រូបនេះ​។​
​ ​
​សេចក្តីរាយការណ៍​នោះបាន​ឲ្យ​ដឹងថា មានការ​ព្រមព្រៀង​រវាង​កីឡាករ​និង​ក្លិប Bayern Munich ប៉ុន្តែ​តម្លៃ​រវាង​ក្លឹប​ទាំងពីរ​មិនទាន់មាន​ការសម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​។
​ ​
​ដោយសារតែ​ការ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នាពេល​បច្ចុប្បន្ន ក្លិប Bayern មិនទាន់​បំណង​ចំណាយ ៥២​លាន​ផោន​ទៅតាម​លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅឡើយ​ទេ ខណៈ​ក្លិប​នេះ​រង់​ចាំមើល​វិបត្តិ​ហិរញ្ញវត្ថុ ដែល​កើតមាន​លើ​ក្លិប​នេះ​សិន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដា​យ៉ូ​ត អ៊ូ​ប៉ា​ម៉េ​កា​ណូ (Dayot Upamecano)

ទីតាំងផ្សាយពាណិជ្ជកម្ម