ឆ្កែ​មួយ​ក្បាល​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​លិឍ​ចានបាយ​របស់​ម្ចាស់​

356
ចែករម្លែក

​ឆ្កែតឿ​មុខ​អាក្រក់​ពូជ PUG មួយ​ក្បាល​បាន​ក្លាយជា​ឆ្កែ​ដំបូងបង្អស់​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ តេស្ត​វិជ្ជមាន​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បន្ទាប់ពី​វា​លិឍ​ចានបាយ របស់​ម្ចាស់​ស្រី និង​ដេក​លើ​គ្រែ​ជាមួយគ្នា​។​
​ ​
​ឆ្កែ​ឈ្មោល​ឈ្មោះ វីន​ស្តុ​ន (Winston) នេះ​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បន្ទាប់ពី​វា​មាន អាកា​រៈ​កណ្ដាស់ ក្អក និង​លែង​ឃ្លាន​ចំណី ភ្លាមៗ​បន្ទាប់ពី​គ្រួសារ​ម្ចាស់​របស់​វា​ឆ្លង​វីរុស​នេះ​។
​ ​
​ម្ចាស់​ស្រី​របស់​វា​ឈ្មោះ ហ៊ី​សឺ ម៉ាក​លីន (Heather McLean) មកពី​ឆា​ភែ​ល ហ៊ីល (Chapel Hill) រដ្ឋ​ណស ខា​រ៉ូ​ឡាយ​ណា (North Carolina) និយាយថា “​វា​ពិតជា​ចម្លែក​ណាស់​ដែល​ឆ្កែ Pug មាន​អាកា​រៈ​ក្អក និង​កណ្ដាស់ ហើយ​វា​ស្ទើរតែ​លេប​ចំណី​មិន​ចូល​”​។​
​ ​
​បិ​ន (Ben) កូនប្រុស​របស់​ស្ត្រី​ខាងលើ​និយាយថា ឆ្កែ​នេះ​លិឍ​ចានបាយ​របស់​ពួកគាត់ និង​ដេក លើ​គ្រែ​ជាមួយ​ម្ដាយ​គាត់ ដោយ​បែរមុខ​ដាក់គ្នា​។ ជា​សំណាងល្អ ឆ្កែ​វីន​ស្តុ​ន បានជា​សះស្បើយ ពី​វីរុស​កូ​វីដ​-១៩ បន្ទាប់ពី​ចេញ​អាការៈរោគ​ប៉ុន្មាន​ថ្ងៃ​។​
​ ​
​សូមបញ្ជាក់ថា ឆ្កែ​មួយ​ក្បាល​នៅ​ក្រុង​ហុងកុង ដែល​បាន​ក្លាយជា​ឆ្កែ​ដំបូង​គេ​ឆ្លង​វីរុស​នេះ​បាន បាត់បង់​ជីវិត​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម