កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​គ្រឿងញៀន​

217
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង ធ្វើការ​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ចំនុច​ភូមិ រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ សឿ​ម ឧស្សាហ៍ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មុខរបរ​លក់ដូរ​(​ចាប់ហួយ​)​។ សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដកហូត​បានរួម​មាន សម្ភារៈ​សំរាប់​ជក់​មួយចំនួន ដូចជា​បំពង់​បឺត ទ័​រ​ម៉ូ​ម៉ែត …​។​

​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​គ្រឿងញៀន​កងរាជអាវុធហត្ថ ខេត្តសៀមរាប ដើម្បី​បន្ត​និតិ​វិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម