អគ្គិភ័យ​ឆេះ​ឃ្លាំង​នៅ​កូរ៉េខាងត្បូង សម្លាប់​មនុស្ស ៣៨ នាក់​

249
ចែករម្លែក

​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​បាន​សម្លាប់​មនុស្ស​៣៨ នាក់​និង​១០ នាក់​ផ្សេងទៀត​បាន​រងរបួស កាលពី​ថ្ងៃ​ពុធ​ទី​២៩​ខែ​មេសា​។​

​សារព័ត៌មាន​Yonhap ដែល​បាន​ដកស្រង់​សម្តី​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​ អគ្គិភ័យដែល​បាន​កើតឡើង​នៅ​អគារ​៤​ជាន់​នៅ​ទីក្រុង​Icheon បាន​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស និង​បាន​ធ្វើ​​ឱ្យ​ពួក​អ្នក​នៅ​ខាងក្នុង​មិន​អាច​ជម្លៀសចេញ​បាន​។​

​លោក​ស៊ូ សឿង ហ្យុន ប្រធាន​ស្ថានីយ​ពន្លត់​អគ្គិភ័យ​ក្រុង​Icheon​បាន​និយាយប្រាប់​សារព័ត៌មាន Yonhap ថា​ តំណក់​ប្រេង​ស្រក់​អាច​បង្ក​ឱ្យ​មាន​ភ្លើង​ឆាបឆេះ ប៉ុន្តែ​ប៉ូលិស​និង​អ្នក​ពន្លត់អគ្គិភ័យ​កំពុង​​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​នៃ​អគ្គិភ័យ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ផ្សែងហុយ​ចេញពី​ឃ្លាំង​ដែល​ភ្លើង​ឆេះ​នៅ​ទីក្រុង​cheon ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម