ឪពុក​រំលោភ​កូនស្រី​បង្កើត​៖ ទារិកា​កើតមក​មិនមាន​កាយសម្បទា​គ្រប់គ្រាន់​

453
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ទារិកា​ម្នាក់​បានកើត​ចេញមក​ឃើញ​ពន្លឺព្រះអាទិត្យ ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៧​មេសា ប៉ុន្តែ​អ​កុស​ល្យ​រូ​បរាងក្បាល​ដៃ មិន​ពេញលក្ខណៈ​ជា​មនុស្ស​មាន​សុខ​ភាពល្អ​នោះទេ​។​

​យោងទៅលើ​លោកស្រី ម៉ាលី សុខ​នី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តមណ្ឌលគិរី អញ្ជើញ​ទៅសួរសុខទុក្ខ នារី​រងគ្រោះ​អាយុ​១៦​ឆ្នាំ ដែល​ត្រូវ​ឪពុក​បង្កើត​រំលោភ​រហូត​មាន​ផ្ទៃពោះ និង​សម្រាល​ទារិកា​ម្នាក់នេះ បាន​រៀបរាប់ថា ទារិកា​ហ្នឹង​អត់​មាន​លលា​ដ៍ក្បាល​, អ​ញ្ចា​ញ​ធ្មេញ​ឆែប​ស្ទើរ​ដល់​ក្រអូម​មាត់ ម្រាមដៃ​ពិការ​ទាំងសងខាង តែ​ម្រាមជើង​គាត់​នៅ​ល្អ​។​

​លោកស្រី​បន្តថា ទារិកា​នេះ​បើសិន​មានការ​ថែទាំ​អាចរ​ស់បាន​។ តែ​ពេល​អ្នកស្រី​ទៅដល់​ ក្មេង​ហនឹង​ត្រូវ​ម្តាយ​គ្រប​ចោល​មិន​ខ្ចី​មើលមុខ​កូន​ទេ គាត់​ថា ចង់​ឲ្យ​កូន​នឹង​ស្លាប់​ណាស់ គាត់​មិន​ហ៊ាន​មើល​ទេ សូម្បី​ក្រណាត់​រុំ​ខ្លួន​ឲ្យ​គ្នា​គ្មាន​ផង​ ហើយ​មើលទៅ​ដូចជា​ពិបាក​សង្ឃឹម​​ណាស់​។​

​ក្នុងការ​អញ្ជើញ​សួរសុខទុក្ខ​នោះ ប្រធាន​មន្ទីរ​កិច្ចការនារី បាន​នាំយក​នូវ​អំណោយ​រួមទាំង​ថវិកា​មួយចំនួន ជូន​ដល់​ម្តាយ​ទារិកា​កម្សត់​ផងដែរ​។​

​គួររំលឹកថា ​ទារិកា​អភ័ព្វ​ម្នាក់នេះ ជា​កូន​របស់​ឈ្មោះ សិង សៃ អាយុ​៤២​ឆ្នាំ ដែល​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង គិត​ចាប់ពី​ខែតុលា​ឆ្នាំ​២០១៩ រហូត​មាន​ផ្ទៃពោះ​ទារិកា​ខាងលើ​។ ជនសង្ស័យ​ជា​ជីតា​ផង ជា​ឪពុក​ផង បាន​រង​នូវ​ការចាប់ខ្លួន ប​ញ្ជួ​ន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៨​មេសា​២០២០​កន្លងទៅ ដើម្បី​ដាក់ទោស​ទណ្ឌ​៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម