ដាំបង្គោលភ្លើងបំភ្លឺថ្មីជិត១៥០ដើមតាមបណ្តោយផ្លូវជាតិលេខ៥ចាប់ពីស្ពានព្រែកព្នៅដល់ព្រំប្រទល់ខេត្តកណ្តាល

178
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជ ធានី មានទាំងកសាងផ្លូវ លូ ប្រឡាយ សួនច្បារសាធារណៈនិងហេដ្ឋារចនាសម័្ពនផ្សេងទៀត។ ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺថ្មីជិត១៥០ដើមតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីស្ពានព្រែកព្នៅ ដល់ព្រំប្រទល់ខេត្តកណ្តាល ដើម្បីលើកសោភណ្ឌភាពតាមបណ្តោយផ្លូវចេញ ចូលរាជធានីភ្នំពេញផងនិងដើម្បីកាត់បន្ថយចោរកម្មនិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បញ្ហាការបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងយ៉ាងខ្លាំងខ្លាណាស់ ដើម្បីកុំឱ្យជំងឺនេះ បន្តការរីករាលដាលដល់ប្រជាពលរដ្ឋ ។ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញក៏មិនបានភ្លេចការអភិវឌ្ឍនោះដែរ ។ ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាំបង្គោលភ្លើងបំភ្លឺថ្មីចំនួន១៤៨បង្គោល នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីស្ពានព្រែកព្នៅ ដល់ព្រំប្រទល់ខេត្តកណ្តាល ។

ការដាំបង្គោលភ្លើងបំភ្លឺថ្មីនេះ គឺដើម្បីលើកសោភណ្ឌភាពតាមបណ្តោយផ្លូវចេញ ចូលរាជធានីភ្នំពេញ កាត់បន្ថយចោរកម្មនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម