អ្នកភូមិ​ឥណ្ឌូនេស៊ី​ចាប់​ក្រពើ​វះ​ពោះ ទាញ​យក​សាកសព​មនុស្ស​ដែល​បាត់​ខ្លួន​

213
ចែករម្លែក

​ពួក​អ្នក​ភូមិ​បាន​ចាប់​និង​វះ​ពោះ​ក្រពើ​មួយ​ហើយ​បាន​ទាញ​យក​ចេញ​បំណែក​សាកសព​រប​ស់បុ​រស​ម្នាក់​បន្ទាប់ពី​គាត់​បាន​បាត់​ខ្លួន​ក្នុងពេល​នេសាទ​ត្រី​នៅ​ទន្លេ​មួយ​នៅ​ឥណ្ឌូនេស៊ី​។​

​សារព័ត៌មាន​ក្នុងស្រុក​និយាយថា ក្រពើ​ប្រវែង​ប្រមាណ​៤​ម៉ែត្រ បាន​ទាញ​បុរសរងគ្រោះ​ចូលក្នុង​ទន្លេ​ឡា​កា កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៦​មេសា និង​ខាំត្របាក់​គាត់​នៅ​ចំពោះមុខ​មិត្ត​ភ័ក្តិ​ដែល​ស្រែក​អោយ​​គេ​ជួយ​។​តូ​ហា ដែលជា​មិត្ត​របស់​ជនរងគ្រោះ បាន​ព្យាយាម​រត់​ឡើង​គោក​ក្រោយ​ឃើញ​ក្រពើ​វាយប្រហារ​មិត្ត​របស់​ខ្លួន​ក្នុង​ចម្ងាយ​ដ៏​ជិត​។​

​ក្រុម​សង្គ្រោះ​ជា​ច្រើន​ក្រុម​បាន​មក​ដល់​និង​ធ្វើ​ការស្វែងរក​បុរស​វ័យ​៥៥​ឆ្នាំ​ឈ្មោះ ស៊ីយ៉ា​ហ្វ្រី រូបនេះ និង​បាន​រកឃើញ​ជើង​ម្ខាង​នៅ​ព្រឹក​បន្ទាប់ មុន​ដាក់​មង​ចាប់​បាន​ក្រពើ​។​ក្រោយ​បាញ់សម្លាប់ គេ​បាន​​វះ​ពោះ​ក្រពើ​និង​រកឃើញ​បំណែក​រាងកាយ​មនុស្ស​។​

​ហេ​រូ ស៊ុត​ម៉ាន់​តូ​រ៉ូ មន្ត្រីខេត្ត រី​អាវ បាន​និយាយថា​ការស្លាប់​របស់​បុរស​នេះ​ជា​សោកនាដកម្ម​មួយ ទោះជា​យ៉ាងណា​លោក​ក៏​បន្ទោស​ពួក​អ្នកភូមិ​ចំពោះ​ការសម្លាប់​ក្រពើ​ដែល​ស្ថិត​ក្រោម​ការអភិរក្ស​។​លោក​ថា​​ពួក​អ្នក​ភូមិ​ត្រូវបាន​ព្រមាន​តាំងពី​ឆ្នាំ​២០១៩ ថា​កុំទៅ​នេសាទ​នៅ​តំបន់​សំបូរ​ក្រពើ​នេះ ។​

​លោក​ហេ​រូ បាន​ទទួលស្គាល់ថា ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ មិន​មាន​កម្លាំង​ទប់ស្កាត់​កុំ​អោយ​អ្នកភូមិ​សម្លាប់​ក្រពើ​ស៊ី​មនុស្ស​នេះ​ទេ តែ​លោក​បាន​ប្តេជ្ញា​បង្កើន​កម្លាំង​ល្បាត​ដើម្បី​ប្រាប់​ប្រជាជន​មូលដ្ឋាន​អំពី​​កន្លែង​ដែល​អាច​រង​ការវាយប្រហារ​ពី​ក្រពើ​៕​ប្រែ​សម្រួល​៖​វាសនា​

ពួក​អ្នក​ភូមិ​បាន​ចូលរួម​តាម​ប្រមាញ់​ក្រពើ​ស៊ី​មនុស្ស ក្រោយពី​ទទួល​ដំណឹង​ថា ក្រពើ​ខាំ​ស៊ី​មនុស្ស​នៅ​ទន្លេ​។​ក្រោយ​ដាក់មង​ចាប់​បាន​ក្រពើ​សង្ស័យ​គេ​បាន​បាញ់សម្លាប់​និង​វះ​ពោះ​វា​ហើយ​ឃើញ​បំណែក​​សាកសព​មនុស្ស​

ទីតាំងផ្សាយពាណិជ្ជកម្ម