វត្ថុតាងក្នុងបទល្មើសចរាចរណ៍ច្រើនកុះករបង្ហាញថាការស្លាប់និងរបួសពិការច្រើនពេកហើយ

164
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បាមបង្ហាញនេះជាសំណល់ម៉ូតូខូចខាត ដោយគ្រោះថ្នាក់ចរាចរណ៍កន្លងមកដែលរក្សាទុកជាវត្ថុតាងតាមផ្លូវច្បាប់នៅ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ស្ទើរតែគ្មានកន្លែងដាក់ផង ។

ម៉ូតូទាំងអស់នេះបើតាមមើលជាក់ស្តែង មួយចំនួនទំនងជាលែងប្រើប្រាស់កើតទៅហើយ(ខូច) ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តព្រះសីហនុបានប្រាប់ថាចំនួននេះបានបង្ហាញពី គ្រោះថ្នាក់ចរាចរណ៍ពិតជាកើតមានច្រើនប្រាកដមែន ដែលធ្វើអោយមានមនុស្សស្លាប់ របួសនិងខូចខាតយានយន្តទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ។

ក្រៅពីម៉ូតូទាំងអស់នេះ នៅមានរថយន្តនិងយានយន្តដ៍ទៃច្រើនទៀត ដែលបុកប៉ះគ្នាហើយ ត្រូវយកមករក្សាទុកតាមនិតិវិធីច្បាប់។

ដើម្បីការពារខ្លួនយើង គ្រួសារយើង កុំអោយរងគ្រោះឬខាតបង់ដោយគ្រោះថ្នាក់ចរាចរណ៍ សូមបង្កើនការប្រុងប្រយត្ន័រាល់ពេលបើកបរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម