សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ពលរដ្ឋ​ឲ្យ​យកតាម​ខ្លួន​ជាប់​ជានិច្ច​នៅ​ប័ណ្ណបើកបរ​

263
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ(ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ មេសា នេះ​បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​យកតាម​ខ្លួន​ជានិច្ច​នូវ​ប័ណ្ណបើកបរ ។ សម្តេច​សង្កត់​ធ្ងា​ន់​ថា​ប្រសិន បើ​ប័ណ្ណបើកបរ​ផុតកំណត់​គឺ​ត្រូវ​បន្ត​សុពលភាព​ឡើងវិញ ។ ហាម​ដាច់ខាត​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ឬ​ប័ណ្ណបើកបរ​ផុតកំណត់​ដោយ​មិនបាន​បន្ត​អោយបាន​ត្រឹមត្រូវ​តាមច្បាប់​ដែល​អាច​ប្រឈម​នឹង​ការផាកពិន័យ​ធ្ងន់ ។

​សារ​ដាស់តឿន​ពលរដ្ឋ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឡើង​១​ថ្ងៃ​មុនពេល​សមត្ថកិច្ច​ចាប់ផ្តើ ម រឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​១​ឧសភា២០២០​។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសរសេរថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​ក្មួយៗ​យកចិត្តទុកដាក់​ពិនិត្យ​រថយន្ត​របស់ខ្លួន​ថា​តើ​ដល់​ថ្ងៃ​ឆៀក​ហើយ​ឬ​នៅ​? បើ​ដល់​ហើយ​ត្រូវ​យកទៅ​ឆៀក​អោយបាន​ទាន់ពេល​ចៀសវាង​ការផាកពិន័យ​ក្នុងពេល​បើកបរ ។​ព្រោះ​តម្រូវការ​ឆៀក​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​រថយន្ត​រប​ស់បង ប្អូន​ក្នុងពេល​បើកបរ​មិន​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​និង​បង្ក​ការបំពុល​បរិស្ថាន​ជាដើម​» ។BR

ទីតាំងផ្សាយពាណិជ្ជកម្ម