កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចាប់ជនសង្ស័យ៨នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន

168
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្តខណ្ឌទួលគោក បន្តតាមចាប់ជនសង្ស័យដែលជាមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅខណ្ឌទួលគោក ដែលមកសំងំលាក់ខ្លួននៅម្ដុំផ្លូវរថភ្លេីង(ក្ដាន់ពីរ) ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ កាលវេលាម៉ោង១២.២០នាទីថ្ងៃត្រង់ ត្រង់ចំណុចផ្លូវរថភ្លេីង(ក្ដាន់ពីរ)ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា ក្នុងប្រត្តិបត្តិការបង្ក្រាបនេះ ជាករណីបង្ក្រាបជនសង្ស័យដែលចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខណ្ឌទួលគោក ដែលកម្លាំងកងរាជអាវុធហត្តខណ្ឌបានបង្ក្រាប មួយចំនួន ហេីយខ្លះបានរត់គេចខ្លួនមកសំងំនៅម្ដុំក្ដាន់ពីរ ទេីបសមត្ថកិច្ចរបស់លោក បន្តបង្ក្រាបក្រុមជនសង្ស័យរហូតទីតាំងខាងលេី។

សូមបញ្ជាក់ថា ក្នុងប្រត្តិបត្តិការបង្ក្រាបនេះសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ និងម៉ូតូជាច្រេីនគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងម៉ូតូច្រេីន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្តខណ្ឌ ទួលគោក នាំខ្លួនទៅមូលដ្ឋានកងាជអាវុធហត្តខណ្ឌ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម