​មន្ត្រីនគរបាល​ចំនួន​៤៣៤​នាក់​ត្រូវបាន​បំពាក់​ឋានន្តរ​ស័​ក្កិ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​

222
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​មន្ត្រីនគរបាល​ខេត្តព្រះវិហារ​ចំនួន​៤៣៤​នាក់​ត្រូវបាន​បំពាក់​ឋានន្តរ​ស័​ក្កិ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​។​ពិធី​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ស្នងការរង និង​មន្ត្រីនគរបាល​ជាច្រើនរូប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា បាន​ចូលរួម​អបអរ​សារ​ទរ​ចំពោះ​មន្ត្រី​នគរបាលជាតិ​ទាំង ៤៣៤​នាក់​ដែល​បានទទួល​នូវ​ការបំពាក់​ឋានន្តរ​ស័​ក្កិ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​។​នេះ​ក៏​ជាការ​តបស្នង​ចំពោះ​គុណបំណាច់​ដែល​មន្ត្រី​នគរបាលជាតិ​យើង​បាន​លះបង់​គ្រប់បែបយ៉ាង​ក្នុងការ​បំពេញភារកិច្ច រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​បញ្ជាក់ថា ក្រោយ​ទទួលបាន​មុខតំណែង និង​បុណ្យស័ក្តិ​ថ្មី​នេះ សូមកុំ​យកទៅ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ប្រព្រឹត្ត​ខុស​នឹង​បទបញ្ជា និង​ការណែនាំ​របស់​ថ្នាក់​ដឹក នាំ​នោះ សូម​រួមគ្នា​អនុវត្ត​ភារកិច្ច​ឱ្យបាន​ឆាប់​លឿន​សម្រាប់​ជូន​អង្គភាព​ក្រុមគ្រួសារ​និង​ខ្លួនឯង​ផ្ទាល់​។​

​លោកស្នងការ​បាន​បន្ត​ថា ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ខាងមុខនេះ​គឺជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រកាស​រឹតបណ្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​គោរព​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ចំពោះ​មន្ត្រី​នគរបាលជាតិ​នៅក្នុង​ខេត្តព្រះវិហារ​ពាក់ព័ន្ធ​ទៅលើ​ការប្រើប្រាស់​មធ្យោបាយ​ស្លាក​លេខ​មិន​ប្រក្រតី​ឬ​មិន​គ្រប់លក្ខណៈ ទាំង​ស្លាក​លេខ​ស៊ីវិល​,​ស្លាក​លេខ​រដ្ឋ​និង​នគរបាលជាតិ​។​ជាពិសេស​បើ​ដឹងថា​ស្លាក​លេខ​នោះ​មិន​ប្រក្រតី​ត្រូវ​ដោះចេញ​ជាបន្ទាន់​អ្នកអនុវត្ត​មុនគេ​គឺ​មន្ត្រីនគរបាល​នៅក្នុង​ខេត្តព្រះវិហារ​នេះ​តែម្តង​។​

​លោកស្នងការ ក៏បាន​ថ្លែង​នូវ​ការដាក់ចេញ វិធានការ​នានា​ជាច្រើន​ទៀត ដល់​មន្ត្រីនគរបាល​ខេត្ត សម្រាប់​យកទៅអនុវត្ត​ដូចជា​ត្រូវ​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​ត្រូវមាន​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​រាល់​គ្រប់​ផែន​ទាំងអស់​ត្រូវ​បង្ក្រាប​រាល់​បទល្មើស​ដែល​ខុសច្បាប់​រួមមាន​ល្បែងស៊ីសង​គ្រឿងញៀន​ក្មេង​ទំនើង​ឱ្យខាងតែបាន​និង​ទាន់ពេលវេលា​ដោយ​មិនមាន​ការលើកលែង​ទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម