មនុស្ស​ទាំង​៤​ប្រភេទ​នេះ ញ៉ាំ​ចេក​ប្រៀប​ដូច​លេប​ថ្នាំពុល​

297
ចែករម្លែក

​ថ្វីត្បិតតែ​ផ្លែ​ចេក​ជា​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព​។ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​មិនអាច​ពិសារ បានឡើយ ព្រោះ​អាច​នាំ​ជំងឺ​ចូលខ្លួន​។ ដូចនេះ តើន​រណា​មិនអាច​ពិ​សារបាន​ទៅ​?

​អ្នក​ដែលមាន​អា​ការៈឈឺ​ក្រពះ មិនគួរ​ញ៉ាំ​ចេក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កាន់តែ​ឈឺ​ទៀតផង​។ នៅពេលដែល​អ្នកមាន​ជំងឺ​រាករូស អ្នក​ក៏​មិន អាច​ពិសារ​បានដែរ ព្រោះ​ចេក​ជា​ផ្លែឈើ​ដែល​ជួយ​សម្រួល​ដល់​ការ​បត់ជើងធំ​របស់​អ្នក​។ ដូចនេះ បើ​អ្នក​បរិភោគ​ចេក​ក្នុងពេល​រាក នឹងធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត​។ អ្នក​ដែលមាន​ជំងឺ​ទឹក នោម​ផ្អែម និង​ជំងឺ​ក្រលៀន​ក៏​មិនគួរ​បរិភោគ​ចេក​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សភាព​ជំងឺ​របស់ អ្នក​បាន​។ នារី​ដែលមាន​សុខភាព​ខ្សោយ មិនគួរ​ញ៉ាំ​ចេក​ក្នុងកំឡុងពេល​មក​រដូវ​ទេ ព្រោះ​វា​អាចធ្វើ ឲ្យ​ឈាមរដូវ​អ្នក​មក​តិច ហើយ​មក​មិន​ទៀង​៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម