​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ទៅបុក​ឃឿន​ផ្លូវត្រូវ​រថយន្ត​កិន​បន្ថែម​

281
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្រោយពេល​ជិះ​ម៉ូតូ​បុក​ជាមួយនិង​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​។​

ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ចោមចៅ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សុខ ធី ភេទប្រុស អយុ៣៨ឆ្នាំ ជនជាតិខ្មែ មុខរបជាងកង់ ស្នាក់នៅម្តុំផ្សារអូឬស្សី។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​វាស់វែង​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​ក៏បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម