ឆែកឆេរ​ឃ្លាំង​ស្តុក​ផលិតផល​កូរ៉េ​របស់​ក្រុមហ៊ុន​CBC​រកឃើញ​ទំនិញ​គ្មាន​គុណភាព​និង​ក្លែងបន្លំ

278
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ឃ្លាំង​ស្តុក​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​និង​ភេសជ្ជៈ​ដែលជា​ផលិតផល​ប្រទេស​កូរ៉េ របស់​ក្រុមហ៊ុន KAMKO BROTHERS CO, LTD(CBC)​។​ត្រូវ​កម្លាំង​គណៈកម្មាធិកា​រ​ប្រយុទ្ធ​
​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្តិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ​។​ចុះ​ឆែកឆេរ​បង្ក្រាប​ដោយ​រកឃើញ មាន​ទំនិញ​មួយចំនួន​ខូចគុណភាព និង​វេច​ខ្ចប់ ក្លែងបន្លំ​ផលិត​ហើយ ចែកចាយ​ទីផ្សារ បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។​

​ការបង្ក្រាប​ទំនិញ​គ្មាន​គុណភាព​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​នៅ​ឃ្លាំង​លេខ​១៦៨B​ផ្លូវ​លេខ​១០១៣​ក្នុងភូមិ​ឧកញ៉ា​វ៉ាំ​ង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ហាក់ដូចជា​មានការ​លាក់លៀម​ដោយ​ពុំបាន​ផ្តល់ព័ត៌មាន​ឡើយ​សូម្បី​អ្នកយកព័ត៌មាន​ថត​ពី​ក្រៅ​ក៏​ទាញ​ទ្វារ​បិទ​ដែរ​។​

​តាម​ព័ត៌មាន​បាន​លួចខ្សឹប​ប្រាប់​ឱ្យដឹងថា​នៅក្នុង​ការឆែកឆេរ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​មាន​ទំនិញ​ជាច្រើន បាន​ខូចគុណភាព​ហួស​សុពលភាព និង​មួយចំនួនទៀត​បាន​វេច​ខ្ទប់​បន្លំ​ផលិតផល ។​នៅក្នុង​នោះដែរ​សមត្ថកិច្ច​រកឃើញ មាន​បន្លែ​, គ្រឿង​សាច់​ជាច្រើន បាន​វេច​ខ្ចប់​នៅក្នុង​ទីតាំង បន្លំ​ធ្វើជា​ផលិតផល​នាំចូល​ពី​ប្រទេស​កូរ៉េ​។​យក​ចែកចាយ​លក់​ទៅតាម​ហាង​,​ផ្សារ​ម៉ា​ត​នានា​ជាហេតុ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុភាព​អ្នក​បរិភោគ​។​ទោះបីជា​យ៉ាងណា​នគរបាល​ពុំបាន​ផ្តល់ព័ត៌មាន​ឱ្យដឹង​ជុំវិញ​ការចុះ​ឆែកឆេរ​នេះឡើយ​។​នៅក្នុង​ការឆែកឆេរ​នេះ​ក្រុមហ៊ុន​បាន​ដេញ​កម្មករ​ចេញ​ទាំងអស់​ផងដែរ ។​

​តាម​ព័ត៌មាន​ឱ្យដឹងថា​ប្រតិបត្តិការ​បាន​នេះ​បាន​បញ្ជ​ប់​នៅវេលា​ម៉ោង​១​រសៀល​ហើយ​សមត្ថកិច្ច​បាន​ដកហូត​ទំនិញ​មួយចំនួន​ជាច្រើន​កេស​ដោយ​បើករថយន្ត​ចំនួន​៣​គ្រឿង​ចូលទៅ​ដាក់​នៅ​ខាងក្នុង​និង​បិទទ្វារ​ជិត​។​បន្ទប់​ពី​បញ្ចប់​ការឆែកឆេរ​សមត្ថកិច្ច​ក៏បាន​បិទ​ឃ្លុំបេ​ទ្វារ​ឃ្លាំង​ទាំង​៣​ជា​បណ្តោះអាសន្ន ហើយ បាន​អ​ញ្ញើញ ម្ចាស់ ទៅ​សាកសួរ​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន នេះ​បាន​នាំចូល​ចែកចាយ​នូវ​ផលិតផល​របស់​កូរ៉េ រួមមាន​៖ មី​,​ការ៉េម​,​ស្រា និង​ភេសជ្ជៈ​ជាដើម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម