​ឪពុក​បង់សំណាញ់​កូនស្រី​២​នាក់​ចុះ​ងូតទឹក​លង់​លិច​បាត់​ម្នាក់​ស្រង់​បាន​ម្នាក់​

471
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ក្មេងស្រី​ម្នាក់​បាន​លង់​លិច​បាត់ទៅ​ក្នុង​ទឹក​ចំណែក​ម្នាក់ទៀត​ត្រូវបាន​ស្រង់​ឡើងគោក​រួច​នាំទៅ​សង្គ្រោះបន្ទាន់​ខណៈដែល​ពួកនាង​ទាំង​២​បងប្អូន​បង្កើត​ទៅតាម​ឪពុក​បង់សំណាញ់​នៅ​រណ្ដៅ​ដី​មួយកន្លែង​។​

ពេល​ឪពុក​កំពុង​ជាប់រវល់​បង់សំណាញ់​ពួកនាង​បាន​ចុះ​ងូតទឹក​លេង​ក៏​លង់ទឹក​ទាំង​២​នាក់​។​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​នៅ​ជិត​ទីលាន​បញ្ចុះសព​វត្ត​តា​ភេ​ម ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំបូល ខណ្ឌ​កំបូល ។​

​ក្មេងស្រី​ដែល​បាត់​ខ្លួន​ក្នុង​ទឹក​មានឈ្មោះ​សាន​ជូ​ឡាយ​អាយុ​១៣​ឆ្នាំ​ចំណែក​នាង​ប្អូន​ដែល​ត្រូវ​ឪពុក​ស្រង់​បាន​រួច​ផុតពី​ការស្លាប់​នោះ​ឈ្មោះ​សាន​ជូ​ឡែ​ន​អាយុ​១០​ឆ្នាំ​។​ម្ដាយ​ឈ្មោះ​ពុំ​សុខ​ឌី​អាយុ​៣៨​ឆ្នាំ​មុខរបរ​កម្មការិនី​។​

ឪពុក​ឈ្មោះ​ពៅ​គឹម​សាន​អាយុ​៤០​ឆ្នាំ​ជា​ជនពិការ​ជើងមាន​មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​អូរ​ដឹ​ម​។​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ក្រសាំង​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​ញៀ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់​ដំ​ង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម