​ស្ពាន​អាកាស​ក្បាលថ្នល់​បត់​ឆ្វេង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ថ្ងៃ​ទី​១​ខែឧសភា​

264
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​សាំ​ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​យប់​ថ្ងៃ​៣០​មេសា​នេះ​ថា​៖​ស្ពាន​អាកាស​ក្បាលថ្នល់ បត់​ឆ្វេង​ឡើង​កំណោង​ពី​ទិស​មហាវិថីព្រះមុនីវង្ស ឆ្ពោះ​ចុះទៅ​មហាវិថី​ព្រះ​នរោត្តម​នឹងដាក់​ឲ្យប្រើ​ប្រាស់​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០ វេលា​ម៉ោង ៨:០០​ព្រឹក​តទៅ​។​

លោក​ម៉េ​ត មាស​ភ័​ក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នា​យប់​ថ្ងៃទី​៣០​មេសា​នេះ​ថា​៖ ការបើក​ឱ្យ​ដំណើរការ​ស្ពាន​អាកាស​បត់​ឆ្វេង​ខាងលើនេះ​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ដោយ​កំណើនប្រជាជន ក៏ដូចជា​កំណើន​មធ្យោបាយ​ធ្វើដំណើរ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម