លោក ហេង ប៊ុន​លាភ បង្ហាញ​ពី​ជីវភាព​បែប​ជនបទ

405
ចែករម្លែក

ភ្នំពេញៈ​តារា​សម្តែង​ប្រុស​ចាស់វស្សា​មួយរូប​គឺ​លោក ហេង ប៊ុន​លាភ​បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល ដោយសារតែ​លោក​បង្ហាញខ្លួន​ក្នុង​សភាព​ជីវិត​បែប​ជា​មនុស្ស​សាមញ្ញ​មក​រស់នៅ​ស្រុកស្រែ ទៅវិញ កាន់តែ​ចាក់​ឆ្ងាយ​ពី​ពិភព​សិល្បៈ​ដែល​ធ្វើ​ល្បី​មានកេរ្តិ៍ឈ្មោះ​។

​មហាជន​ជាច្រើន​ពិសេស​ចាស់ៗ​ដែល​កាលពី​ជាង ១០​ឆ្នាំមុន​អ្នកណា​ក៏​ស្គាល់​តារា​ល្បីឈ្មោះ លោក ហេង ប៊ុន​លាភ ដែល​លោក​មាន​ទាំង​សមត្ថភាព ច្រៀង​និង​សម្ដែង​បាន​យ៉ាង​ល្អ​។ ជាពិសេស​លោក​មានមុខ​មាត់ និង​រូបរាង​សង្ហា​គួរ​ឲ្យ​ទាក់ទាញ​ចិត្ត​នារី​គ្រប់រូប​ឲ្យ​លង់​ស្រលាញ់ លោក​មិនតិច​នាក់​នោះទេ​។​

​ប៉ុន្តែ​លោក​ថ្មីៗ​នេះ បានបង្ហាញ​ឱ្យ​មនុស្ស​គ្រប់គ្នា​ដឹងថា ជីវិត​ការរស់នៅ​របស់​លោកមា​ន​ការ សប្បាយ​ធម្មតា ហើយ​រស់នៅ​ប្រក​ដ​ជីវិត​ជាម​នុស្ស​សាមញ្ញ​។ តែបើ​ងាក​ទៅ​មើ​លពី​រូបសម្បត្តិ​របស់ លោក​ពេលបច្ចុប្បន្ន​ហាក់​ជាមាន​ភាពខុសប្លែក​គ្នា​កាលពីមុន​យ៉ាងខ្លាំង ដោយសារ​រូបលោក បាន​ប្រើ​ជីវិត​បែប​សាមញ្ញ​។ ជាពិសេស​លោក​តែងតែ​បង្ហាញ​ពី​សកម្មភាព​រស់នៅ​តាម​ជនបទ​ដូចជា នៅ​ស្រែចម្ការ និង ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ហើយ​មិនបាន​ខ្វាយខ្វល់​ថា​ខ្លាច​ខូច​សម្រស់​អ្វី​សោះ ឡើយ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​បង្ហាញ​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លោក​បាន​បាត់​មុខ​ពី​សិល្បៈ ។ លោក​បែរជា​ទៅ​កសាង​ជីវិត​គ្រួសារ ហើយ​បានរស់នៅ​ដោយ​ប្រើ​ជីវិត​ធម្មតា​ជាមួយនឹង​ក្រុមគ្រួសារ​របស់លោក​យ៉ាង​មាន​សេចក្តីសុខ និង​សុភមង្គល​។ ជាពិសេស​លោក​ក៏មាន​មុខងារ​បម្រើការ​ងារ​នៅក្នុង​ជួរ​មន្ត្រីរាជការ​ថែម​ទៀតផង​។

​ទោះជា​តារា​សម្តែង លោក ហេង ប៊ុន​លាភ បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​ធំ​ក៏ពិតមែន តែ​អ្នកគាំទ្រ​របស់លោក​នៅតែ​ចង់ដឹង​ចង់​ឮ​ពី​ជីវិត​រស់នៅ ឯកជន​ប្រចាំថ្ងៃ​របស់លោក​ដដែល​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម