​មន្ត្រី​មន្ទីរ​កសិកម្ម​បាន​សម្រួល​វគ្គ​បណ្តុះបណ្តាល​ដល់​តំណាង​ក្រុម​កសិករ​ចំនួន​៦​ភូមិ​

286
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​បាន​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ដល់​តំណាង​អត្តរ​ក្រុម​កសិករ​ចំនួន​៦​ភូមិ​។​

ជាមួយ​នោះ​ដើម្បីឱ្យ​ពួកគាត់​បណ្ដុះបណ្ដាល​បន្ត​ដល់​សមាជិក​ក្រុម​នៅ​ភូមិ​ក្ដី​ឃុំ​រអាង​និង​ភូមិ​សែន​គង់​ឃុំ​ចំរើន​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​ដែល​គាំទ្រ​ដោយ​គម្រោង​បន្លែ​ផ្លែឈើ​កម្ពុជា​(CHAIN)​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹងថា​នៅ​ស្រុករ​វៀង​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ដ្រ​និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​។​

សហការ​ជាមួយ​បុគ្គលិក​សម្របសម្រួល​ផ្នែក​ទីផ្សារ​នៃ​គម្រោង​ឈេ​ន​(CHAIN)​បាន​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ដល់​កសិក​រ​បង្គោល​ប្រធានបទ​៖​គោលដៅ​នៃ​ការ​សន្សំ​,​បំណុល​និង​ការប្រាក់​នៅ​ភូមិ​កំពត​ឃុំ​រហ័ស​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​ក្នុងនោះ​ចុះ​ត្រួតពិនិត្យ​ការបង្រៀន​របស់​តំណាង​ក្រុម​នៅ​ភូមិ​បុះ​ពៃ​ឃុំ​រុងរឿង​ដែលមាន​ការគាំទ្រ​ដោយ​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា​(CHAIN)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម