តម្លៃ​មិត្ត​ភាពជា​បងប្អូន​ល្អ​ដែល​មិនអាច​កាត់ថ្លៃ​បាន

427
ចែករម្លែក

ចំណងមិត្តភាព​ដ៏​ស្អិតរ​មួ​ត​គួរឱ្យ​ស្ញើ​ច​សរសើរ​រវាង​សុនខ​ពូជ Retriever ពីរ​ក្បាល​ត្រូវបាន​បង្ហាញ តាមរយៈ​រូបភាព​ទាំងនេះ​។​
​ ​
​សុនខ​ឈ្មោល​រោម​ពណ៌​ត្នោត​ខ្ចី​ឈ្មោះ គី​កូ (Kiko) អាយុ ៨ ឆ្នាំ និង​សុនខ​ឈ្មោល​រោម​ស​ឈ្មោះ វែ​ត​សុន (Watson) អាយុ ៥ ឆ្នាំ​មកពី​ទីក្រុង​ស្ប៉ូ​ឃែ​ន (Spokane) រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក មានឱកាស​បានរស់នៅ​ជាមួយគ្នា​ក្នុង​ខែមិថុនា ឆ្នាំ​២០១៥​។​
​ ​
​នាង ជេ​នី​ហ្វឺ ម៉េ​ដ្រា​ណូ (Jennifer Medrano) វ័យ ២៦ ឆ្នាំមាន​ដើមកំណើត​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​ម្ចាស់​របស់​ពួកវា និង​ជា​អ្នក​ថតរូប​អាជីព បាន​ជួយសង្គ្រោះ គី​កូ កាលពី​វា​មាន​អាយុ​ទើប ៨ ខែ ហើយ​ក្រោយ​រស់នៅ​ជាមួយ វែ​ត​សុន មិនបាន​ប៉ុន្មាន ពួកគេ​ក៏​ក្លាយជា​បងប្អូន​ល្អ​ដែល​បែក មុខ​គ្នា​មិនបាន​។
​ ​
​នាង​និយាយថា “​ខ្ញុំ​បាន​បង្ហាត់ វែ​ត​សុន ពី​របៀប​ឱប​គ្នា​។ វា​ចេះ​លេង​ស្ទីល​បាន​ច្រើន ប៉ុន្តែ​ការ​ឱប​គ្នា ជា​ចំណង់​ចំណូលចិត្ត​របស់​វា​។ ខ្ញុំ​បង្ហាត់ វែ​ត​សុន ឱ្យ​ចេះ​ឱប​ពេល​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើឱ្យ​ទំនាក់ទំនង របស់​ពួកយើង​កាន់តែ​រឹងមាំ​”​។​
​ ​
​នាង​បានលើកឡើង​អំពី​ស្នាដៃ​រូបថត​ទាំងនេះ ដែល​ទាក់ទាញ​បាន​អ្នកគាំទ្រ (Follower)​ រហូតដល់ ទៅ ៩៣០.០០០ នាក់​ថា “​ខ្ញុំ​គិតថា ប្រជាប្រិយភាព​របស់​ពួកវា​គឺ​ដោយសារ​ក្ដី​ស្រលាញ់ ទំនាក់ទំនង ការ​មេត្តា​ដល់​គ្នា​ដែល​ពួកវា​បានបង្ហាញ​ក្នុង​គ្រប់​រូបភាព ឬ​ឃ្លី​ប​វីដេអូ​ហើយ​ក្នុងនោះ​ក៏​រួមបញ្ចូល​ទាំង កន្លែង​ដែលមាន​ទេសភាព​ស្រស់ស្អាត​ផងដែរ​”៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម