រថយន្ត​សណ្ដោង​រ៉ឺម៉ក​បុក​ម៉ូតូ​, ស្លាប់​២​នាក់​

213
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កដោយ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ សណ្ដោង​រ៉ឺម៉ក ជាមួយ​ម៉ូតូ​ម៉ាក C១២៥ ហុងដា​ឌ្រី​ម​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​រសៀល ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​សាលា​កកោះ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្កដោយ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់ផ្លាក​លេខ​ភ្នំពេញ ៣D ១៤៩៤ សណ្ដោង​រ៉ឺម៉ក ពាក់​ផ្លាកលេខ​ព្រះសីហនុ ៤A ២០៩៦ បើកបរ​ដោយ​ឈ្មោះ ប៊​ន់ ថា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​២ ឃុំ​គង​ជ័យ ស្រុក​អូ​ររាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក C១២៥ ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ស្ទឹងត្រែង ១B០៧៨០ ជិះ​ឌុប​គ្នា​២​នាក់ ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់ គឺមាន​ឈ្មោះ ហ៊ីង អាត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​ម្នាក់ទៀត​ឈ្មោះ ហ៊ីង សុខ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ​។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ជាំ​ធំ ឃុំ​កោះ​ស្លែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ឲ្យក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី ចំណែក​រថយន្ត និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សូទ្រនិគម​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម