អង្គការណាសាប្រកាសឈ្មោះក្រុមហ៊ុនដែលឈ្នះការដេញថ្លៃដើម្បីផលិតយានចុះចតលើឋានព្រះចន្ទសម្រាប់បេសកកម្មរបស់មនុស្ស

468
ចែករម្លែក

អង្គការណាសាបានជ្រើសរើសក្រុមហ៊ុន ដែលនឹងផលិតយានចុះចតមួយដើម្បីបញ្ជូនអវកាសយានិកទៅផ្ទៃឋានព្រះចន្ទក្នុងទសវត្សរ៍ឆ្នាំ ២០២០។

សេតវិមានចង់បញ្ជូនបុរសម្នាក់ទៀតនិងស្ត្រីទីមួយទៅកាន់ឋានព្រះចន្ទក្នុងឆ្នាំ ២០២៤ រួចហើយនឹងមានបេសកកម្មផ្សេងទៀតជាបន្តបន្ទាប់។

ក្រុមហ៊ុន Blue Origin របស់លោក ជេហ្វ បេហ្សូស ក្រុមហ៊ុន SpaceX របស់លោកអេឡុន ម៉ាស និង ក្រុមហ៊ុន Dynetics ដែលមានមូលដ្ឋាននៅរដ្ឋអាឡាបាម៉ា ត្រូវបានជ្រើសរើសឱ្យផលិតយានចុះចតលើឋានព្រះចន្ទក្រោមកម្មវិធី Artemis របស់ទីភ្នាក់ងារអវកាសណាសា។

បេសកកម្មឆ្នាំ ២០២៤ នឹងឃើញអវកាសយានិកដើរលើផ្ទៃព្រះចន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២។

រួមបញ្ចូលគ្នា កិច្ចសន្យានេះមានតម្លៃ ៩៦៧ លានដុល្លារ ហើយនឹងដំណើរការសម្រាប់រយៈពេល ១០ ខែ។

លោក ជីម ប្រ៊ីដិនស្ទីន អ្នកគ្រប់គ្រងរបស់ណាសាបាននិយាយថា “ជាមួយនឹងការប្រគល់ជូនកិច្ចសន្យាទាំងនេះ អាម៉េរិកកំពុងបោះពួយទៅមុខជាមួយនឹងជំហានចុងក្រោយដែលត្រូវការចាំបាច់ដើម្បីយកអវកាសយានិកចុះនៅលើឋានព្រះចន្ទក្នុងឆ្នាំ ២០២៤ រួមទាំងគ្រាមិនគួរឱ្យជឿ នៅពេលដែលយើងនឹងឃើញស្ត្រីដំបូងដើរលើផ្ទៃព្រះចន្ទ”។

លោកបន្តថា “នេះជាលើកទីមួយហើយចាប់តាំងពីយុគសម័យអាប៉ូឡូដែលណាសាមានថវិកាផ្ទាល់សម្រាប់ប្រព័ន្ធចុះចតរបស់មនុស្សហើយឥឡូវនេះយើងមានក្រុមហ៊ុនដែលមានកិច្ចសន្យាធ្វើការងារនេះសម្រាប់កម្មវិធី Artemis”៕ ដោយ៖ កញ្ញាដាលីស

ណាសានឹងបញ្ជូនមនុស្សប្រុសម្នាក់និងស្រីម្នាក់ទៅឋានព្រះចន្ទក្នុងឆ្នាំ២០២៤

ទីតាំងផ្សាយពាណិជ្ជកម្ម