ឥណ្ឌា​នាំចេញ​ឱសថ​ព្យាបាល​កូវី​ដ​១៩​ចំនួន​៥០​លាន​បន្ទះទៅ​សហរដ្ឋ​អាម៉េរិក​

244
ចែករម្លែក

​តាម​ប្រភព​ព័ត៌មាន​ពី​ឥណ្ឌា​ដែល​ទាក់ទង​នឹង​ការនាំ​ចេញ​ឱសថ​នេះ​បានឱ្យដឹង​ថា​ ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​ថ្នាំ ឱសថ​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​(hydroxychloroquine) ចំនួន​៥០​លាន​បន្ទះ​ទៅ​សហរដ្ឋ​អាម៉េរិក​ ទោះ​​បី​ជា ក្រុម​អ្នកជំនាញ​អាម៉េរិក​មួយចំនួន​បាន​ព្រមាន​ថា ឱសថ​ប្រឆាំង​ជំងឺគ្រុនចាញ់​នេះ អាច​ធ្វើឱ្យ​មាន​ប្រតិកម្ម​ថ្នាំ​បង្ក​គ្រោះថ្នាក់​អ្នកជំងឺ​កូវី​ដ​១៩​ក្តី​។​

​ការនាំ​ចេញ​ឱ​ស​ដ៏​ច្រើន​បំផុត​របស់​ឥណ្ឌា​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ដល់​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ ដើម្បី​បញ្ចេញ​ការផ្គត់ផ្គង់​ឱសថ​​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​នេះ​សម្រាប់​ការព្យាបាល​ជំងឺ​ផ្លូវដង្ហើម​នេះ​។​

​រដ្ឋបាល​ចំណីអាហារ​និង​ឱ​សថ​អាម៉េរិក​និង ក្រុម​អ្នកជំនាញ​ឱសថ​សហភាព​អឺរ៉ុប ព្រមទាំង​ក្រសួងសុខាភិបាល​កាណាដា​បាន​ព្រមាន​ប្រឆាំងនឹង​ការប្រើប្រាស់​ឱសថ​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​នេះ ​ដោយ​លើកឡើង​​ពី​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ប្រតិកម្ម​ថ្នាំ​ ដូចជា​ធ្វើឱ្យ​ចង្វាក់បេះដូង​ដើរ​មិន​ធម្មតា​ដែល​បង្ក​គ្រោះថ្នាក់​។​

​ទោះ​យ៉ាងណាក្តី ការព្រមាន​ផ្នែក​សុខភាព​នេះ មាន​ឥទ្ធិពល​តិចតួច​ក្នុង​ការរារាំង​ការនាំ​ចូល​ឱសថ​នេះ​ចូល​សហរដ្ឋ​អាម៉េរិក ជា​ទី​ដែល​វេជ្ជបណ្ឌិត​មួយចំនួន កំពុង​បន្ត​ចេញ​វេជ្ជបញ្ជា​ថ្នាំពេទ្យ​នេះ​សម្រាប់​​ការព្យាបាល​ជំងឺ​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ឱសថ​ដែល​ត្រាំ​អួត​ថា​អាច​ព្យាបាល​កូវី​ដ​១៩ ត្រូវបាន​អ្នកជំនាញ​ព្រមាន​អំពី​ប្រតិកម្ម​ថ្នាំ​ដ៏​គ្រោះថ្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម