មុខសញ្ញា​ប្លន់​សម្លាប់​៖ នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាបបាន​និង​នាំទៅ​ធ្វើ​ត្រាប់​

274
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មុខសញ្ញា​ប្លន់​យក​ម៉ូតូ​និង​ខ្សែក សម្លាប់​ជនរងគ្រោះ ដែល​ចាត់ទុកជា​ករណី​កម្រ ព្រោះ​ជាង​២​ឆ្នាំ​មកនេះ ពុំមាន​កើតឡើង​នោះ ត្រូវ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សហការ​នឹង​កម្លាំង​នគរបាល​ខេត្ត​ពាក់ព័ន្ធ​កំណត់​មុខសញ្ញា ហើយ​បង្ក្រាបបាន​និង​នាំទៅ​ធ្វើ​ត្រាប់​។​

​នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៩ មេសា ២០២០ បាន​ស្រាវជ្រាវ​ឈានទៅ​តាម​ចាប់​មុខសញ្ញា​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា​(​ប្លន់​យក​ម៉ូតូ​និង​ខ្សែក​) សម្លាប់​ជនរងគ្រោះ​។ នគរបាល​ក៏បាន​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ហើយ​។​

​សូម​រំលឹកថា ករណីនេះ​បង្ក​ឡើង​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០ វេលា ម៉ោង​២២​យប់​នៅ​ចំណុច​ស្ពាន​ទី​៣​ផ្លូវ​ចេញទៅ​សៀមរាប ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​១​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ប្លន់​រូ​ច​ហើយ ជនសង្ស័យ​បាន​ដឹក​សព​ជនរងគ្រោះ​ទៅ​បោះចោល​ក្នុង​ប្រឡាយទឹក​ខាងកើត​អាងទឹក​ម្កាក់​ក្រុង​សិរីសោភ័ណ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បានអោយដឹងថា​៖ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្តបន្ទា​យយ​មានជ័យ​បានធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ដល់​ស្រុក​ភ្នំក្រវាញ​និង​វាលវែង​ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន ជនសង្ស័យ ចំនួន​៣​នាក់ និង​ឃាត់​នៅ​ខេត្តបន្ទាយមានជ័យ​បាន២​នាក់​ទៀត​។​

​ជនសង្ស័យ​ដៃដល់​និង​សមគំនិត​ទាំង​ក្រុម ហើយ​រៀប​គម្រោង​ជាមុន​នោះ មាន​ដូចខាងក្រោម​:
១-​ឈ្មោះ​ទិ​ត្យ សំណាង (​ហៅ​ឡាក់​)​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​(​ជនដៃដល់​)​។​
២-​ឈ្មោះ​ជុំ ចន្ថា​ហៅ (​សាន​ម៉ៅ​) អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​អូរ​តា​គល់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី (​ជនដៃដល់​)​។​
៣-​ឈ្មោះ​សាន តេ ហៅ​(​តឹក​) ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​នឹង​ជុំ ចន្ថា (​ជា​បក្សពួក​)​។​
៤-​ឈ្មោះ​ខាន់ សុ​ី​មាន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ជាមួយ (​ជនដៃដល់​) ។​
៥-​ឈ្មោះ សួន ស្រី​តី ភេទ​ស្រី ២២​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជា​បក្ខពួក ។​

​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ដកហូត​វត្ថុតាង​បានម៉ូតូ​ម៉ា​កវេ​វ​ព​ណ៏​ក្រហម​សេរី​ឆ្នាំ​២០០១ អត់​ស្លាក​លេខ​(​ម៉ូតូ​ចាស់​)​ជា​របស់​ជនរងគ្រោះ ។​

​ថ្ងៃទី​៣០​ខែមេសា នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម