ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ​

327
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០ កម្លាំង​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស ចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​អនុវត្តន៍​កម្រិត​ផាកពិន័យ​កើនឡើង​ពី​៣​ទៅ​៥​ដង​។​

​ដោយឡែក លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​មុខ​ក្រុមហ៊ុន SKD ស្ថិតក្នុង​សង្កាត់ គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ដាក់ចេញ ដើម្បី​ឆ្លើយតប​នឹង​ភាពអាសន្ន នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​កំណើន​យ៉ាងគំហុក​កាលពី​ឆ្នាំ​កន្លងទៅ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ របួស​ពិការ បង្កឱ្យមាន​កុមារកំព្រា និង​ការវិនាស​ព្រាត់ប្រាស់ ក្នុង​គ្រួសារ ទាំង​នៅក្នុង​ស្ថានភាព ដែល​ប្រទេសជាតិ បាន​ចាក​ផុតពី​ភ្លើងសង្គ្រាម មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ទៅហើយនោះ​។​

​នា​ថ្ងៃ​នេះដែរ កម្លាំង​សម​ត្ថិ​ច្ចនគ​របាល​ចរាចរណ៍ ចាប់ផ្តើម​អនុវត្តន៍​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស តាម​កម្រិត​ផាកពិន័យ​នៃ​អនុក្រឹត្យ​ថ្មី ។​
​សម្រាប់​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ​នេះ​ដឹកនាំ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

​សម្រាប់​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​៤៖

១-​ពិន័យ​ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ និង​រួម​ដំណើរ ព្រមទាំង​កុមារ​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តងដារ​ជាតិ ឬ​ពាក់មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​។​

២-​ពិន័យ​ទឹកប្រាក់​៨​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ ប្រើ​ទូរស័ព្ទ​នៅពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។​

៣-​ពិន័យ​ទឹកប្រាក់ ១០​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​បង្ហោះ រេ​ចុះ​រេ​ឡើង ឆាប​ឬ​គៀរ​, បើកបរ​អូស​ជ​ន្ទ​ល់​លើផ្លូវ​ថ្នល់ ឬ​ព្រលែង​ចង្កូត ឬ​លើកជើង​ដាក់​លើ​ដៃចង្កូត​, បើកបរ​បញ្ចេញ​ស​ម្លែ​ង​ម៉ា​ស៉ី​ន​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុសពី​បទដ្ឋាន​បច្ចេក​ទេ​។​

៤-​ពិន័យ​ទឹកប្រាក់ ១២​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ ឬ​ហួស​សុពលភាព​, បើកបរ​ដោយ​គ្មាន​បណ្ណ​សម្គាល់ ឬ​ផ្លាកលេខ​, បើកបរ​ដោយ​មិនបាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​តាមច្បាប់​កំណត់​។​

៥-​ពិន័យ​ទឹកប្រាក់ ១៥​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ដែល​ប្រណាំង​គ្នា​ដោយ​គ្មាន​ការអនុញ្ញាត​លើផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម