ថ្ងៃ​ដំបូង​នៃ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​បន្ទាយមានជ័យ​

314
ចែករម្លែក

ដោយ​: ប​.​ជ័យ​/ បន្ទាយមានជ័យ​: នគរបាល​នៅ​បន្ទាយមានជ័យ​ថា រ​បទល្មើស​ភាគច្រើន​កើត​លើ​អ្នកបើកបរ​និង​ម៉ូតូ នា​ថ្ងៃ​ដំបូង​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០ នៃ​ការ​រឹតបន្តឹង​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ហើយ​ចាត់​ផាកពិន័យ​លើ​អ្នក​ល្មើស​ច្រើនដង​គុណ​នឹង​មុនៗ តាមរយៈ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៣៩ ស្តីពី​ការផាកពិន័យ​អន្ត​ការ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​លោក​បាន​បន្តថា ក្នុង​ថ្ងៃ​ដំបូង​នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​និង​ស្រុក​ក​ក្រុង​បានដាក់​គោក​ដៅ​រឹតបន្តឹង​ការអនុវត្តន៍​ចរាចរណ៍​ផ្លូវគោក​៩​កន្លែង​។ គឺ​នៅ​ថ្នាក់​ខេត្ត​បូក​នឹង​ក្រុង​សិរីសោភ័ណ ១​កន្លែង​លើផ្លូវ​ជាតិ​លេខ​៥ ដោយ​ធ្វើការ​ត្រួតពិនិត្យ​លើ​យានយន្ត​គ្រប់​ប្រភេទ ។ និង​១​កន្លែងៗ​នៅលើ​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​នៃ​៨​ស្រុក​ក្រុង​ទៀត ដោយ​ត្រួតពិនិត្យ​តែ​លើ​ម៉ូតូ​សិន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម