ក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិច ទ្រីស៊ីធី ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងអនុវត្តគម្រោងវិនិយោគគ្រប់គ្រងថែទាំនិងអភិវឌ្ឍន៍ភ្លើងបំភ្លឺសាធារណ: នៅក្នុងក្រុងកំពង់ឆ្នាំង

214
ចែករម្លែក

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ ក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិចទ្រីស៊ីធី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តគម្រោងវិនិយោគគ្រប់គ្រងថែទាំនិងអភិវឌ្ឍន៍ភ្លើងបំភ្លឺសាធារណ: (smart light ) នៅក្នុងក្រុងកំពង់ឆ្នាំង។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រី លី ហួយឈ្វៀន (Li Huiqian) នាយិការក្រុមហ៊ុនក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិចទ្រីស៊ីធី ។

លោកស្រី លី ហួយឈ្វៀន (Li Huiqian) នាយិការក្រុមហ៊ុនក្រុមហ៊ុន វីសាន់ឌីវេឡុប ម៉ិនអេឡិចទ្រីស៊ីធី បានឲ្យដឹងថា ក្រុមហ៊ុនលោកស្រី ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការបំពាក់អំពូល(smart light) តាមទីសាធារណៈ ជាអំពូលដែលមានពន្លឺភ្លឺខ្លាំង ហើយចំណាយថាមពលអស់តិច ដែលមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដំណើរដោយស្វ័យប្រវត្តិ អាចភ្ជាប់ជាមួយនិងទូរស័ព្ទស្មាតហ្វូនបានផងដែរ ។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលអនុវត្តគម្រោង(smart light)នេះ នៅខេត្តសៀមរាប ខេត្តពោធិសាត់ និង បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តគម្រោងនេះផងដែរ ។ ចំពោះអគ្គិសនីដែលប្រើប្រាស់ គឹបានសន្សំសំចៃបំផុត ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់
ឆ្នាំង​បានឲ្យដឹងថា បច្ចុប្បន្នភ្លើងដែលបំភ្លឺតាមផ្លូវសាធារណៈ នាពេលបច្ចុប្បន្នគឺប្រើប្រាស់អំពូលតាមបច្ចេកទេសចាស់ ដែលចំណាយក្នុងប្រើប្រាស់ថាមពលអស់ច្រើន ការគ្រប់គ្រងភ្លើងអគ្គិសនី តាមផ្លូវសាធារណៈនេះមានខ្វះខាតច្រើន ។ ប៉ុន្តែនាពេលខាងមុខនេះខេត្តកំពង់ឆ្នាំងនឹងមានការវិវឌ្ឍន៍ថ្មីមួយបន្ថែមទៀត នៅក្នុងក្រុងកំពង់ឆ្នាំង គឺការបំពាក់អំពូល (smart light) ដែលអំពូលនេះនឹងជួយសន្សំសំចៃភ្លើងបានយ៉ាងច្រើន នឹងធ្វើឲ្យក្រុងកំពង់ឆ្នាំង នាពេលរាត្រីក្លាយជាទីក្រុងដែលមានភ្លើងអគ្គិសនីភ្លឺព្រោងព្រាត នៅផ្លូវនានាក្នុងក្រុងកំពង់ឆ្នាំង។

លោក បានបញ្ជាក់ទៀតថា គម្រោងមួយនេះ នឹងជួយអោយកាន់តែប្រសើរឡើង នូវរចនាសម្ព័ន្ធអគ្គិសនី ប្រកបដោយភាពវ័ឆ្លាតបំផុត ពិសេសគឺបានជួយសន្សំសំចៃថវិកាជាតិ បានមួយចំណែកពីការប្រើប្រាស់អគ្គិសនីផងដែរ ប្រជាពលរដ្ឋនឹងសាទរចំពោះគម្រោងនេះ ដោយរាល់អំពូលដែលនៅតាមផ្លូវគឺនឹបានភ្លឺច្បាស់ជាងមុន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម