បញ្ជូនជនសង្ស័យម្នាក់និងថ្នាំញៀន ៣ថង់ ទៅតុលាការពីបទជួញដូរគ្រឿងញៀន

193
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្រោយពេលកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលគោលឃ្មុំស្រុកថ្មគោល
ចាប់ខ្លួនបានកាលពីយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នៅចំណុចក្រិមទី១៣ភូមិគោកឃ្មុំ
ឃុំគោកឃ្មុំស្រុកថ្មគោល។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះភី ខិភេទប្រុសអាយុ៣០ឆ្នាំនៅភូមិ ឃុំខាងលើ។
ចំណែកវត្ថុតាងដែលដកហូតមានថ្មាំញៀនប្រភេទមេតាំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៣ថង់ទម្ងន់០,២៧ក្រាម។

លោកសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមកលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម