The Peakកោតសរសើរក្រុមហ៊ុន សាងសង់ថ្មី ដែលនៅតែបន្តទោះ ប្រឈមនឹងការខ្វះកម្លាំងពលកម្ម

174
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ បើទោះបីជាមានការប្រឈមនឹងការខ្វះកម្លាំងពលកម្ម និង ការពន្យារ ពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយ ជោគជ័យនឹង បញ្ហានេះតាមរយៈការនាំមកនូវធនធានចាំបាច់នានាដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោង The Peak ។

លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន China Railway Urban Construction Group បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCGជាមួយនិង ឱកាស ក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យ នេះ។

លោកបន្តថាការគាំទ្រនិងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មា នសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ២០២០។

ដោយឡែកក្រុមហ៊ុន អកស៍ឡី ជេម Oxley Gemសូមធ្វើការកោតសរសើរ​យ៉ាងជ្រាល​ជ្រៅដល់ក្រុមហ៊ុនCRUCGចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែង​របស់​ពួក​គេ​ក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្ស​ដោយដឹងថា​ក្រុម​ហ៊ុនCRUCGបានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បី​ផ្តល់នូវកន្លែងធ្វើ​ការ​ដែល​​មានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd បានមានប្រសាសន៍ថាវាមានភាពងាយស្រួលក្នុងការធ្វើការ​សន្យាក្នុងពេល​វេលា​ដ៏​ល្អប៉ុន្តែពិបាកចេញជាលទ្ធផលជាពិសេសនៅក្នុងបរិយាកាសដែលកំពុង​ប្រឈមនា​ពេ​ល​​បច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំងនិងមានបទពិសោធ​ដូចជាដៃគូ​របស់​យើងគឺក្រុមហ៊ុន Oxley Holdings Limited អាចបង្វែរស្ថានភាពបានយ៉ាងឆាប់​រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ ។

លោក Ching Chiat Kwong  ( ជីង ជៀតវង់ )អគ្គនាយក និង ជានាយកប្រតិបត្ដិ​នៃក្រុមហ៊ុន Oxley​ Holdings Limitedក៏បានសម្តែង​នូវការកោតសរសើរ​ចំពោះដៃ​គូ​កម្ពុជា​របស់ខ្លួនផងដែរថា ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរ​ឱ្យទុក​ចិត្តបំផុតរបស់យើង។យើងវាយតម្លៃខ្ពស់ចំពោះ​ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្​ធជាមួយពួកគេដើម្បី​ទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម