ខេត្តស្ទឹងត្រែងដល់រដូវបិទនេសាទជលផលអំពាវនាវឲមានការចូលរួមទប់ស្កាត់បទល្មើសនេសាទ

290
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ ទន្លេមេគង្គលើចាប់ផ្តើមសម្បូរត្រីបានផ្លាស់ទីទៅរកកន្លែង​ពងកូនបន្តពូជតាមធម្មជាតិខុសពីបឹងទន្លេសាបទើបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទប្រកាសឲបិទនេសាទនៅខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី១ខែ ឧសភានេះទៅ។

នៅពេលបិទការនេសាទ ដើម្បីអភិរក្ស ធន ធានជីវចំរុះ និងមច្ឆជាតិទន្លេមេគង្គលើ ឱ្យ សំបូរបែប ឡើងវិញ រដ្ឋបាលជលផលបានអំពាវនាវឲ្យប្រជាសហគមន៍ទាំង ៥០ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួន។

លោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ធនធានមច្ឆជាតិទាំងនេះ នៅគង់វង្ស ឬបាត់បង់ទៅគឺអាស្រ័យលើ ប្រជាសហគមន៍នេសាទទាំង៥០ ដែលក្រសួងកសិកម្មនិងរដ្ឋបាលជលផលបានផ្តល់សេចក្តីទុកចិត្ត បង្កើតឱ្យមានសហគមន៍ ដើម្បីគ្រប់ គ្រងថែរក្សា។នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មកន្លងទៅនៅខេត្តស្ទឹងត្រែង។

លោក ទុំនីរ៉ូ នាយខណ្ឌ រដ្ឋបាល ជល ផលខេត្ត បានបញ្ជាក់ថា ប្រជា អ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈ ស្រឡាញ់ធនធានជីវ ចំរុះ ដែលមាន នៅ តាម ដងទន្លរមេគង្គ ជាពិសេសនៅរដូវបិទនេសាទ នេះចៀសវាងកុំប្រើប្រាស់ ឧបករណ៍នេសាទ ណា ដែលច្បាប់ហាមឃាត់។

ប្រធានជលផលខេត្តស្ទឹងត្រែងបញ្ជាក់ថាបញ្ហានេះ ភាគីពាក់ព័ន្ធត្រូវ ជួយទប់ស្កាត់នៅសកម្មភាពបទល្មើសនេសាទផ្សេងៗ ។ មន្ត្រីជលផលបានប្រើវិធីសាស្ត្រអប់រំគ្រប់រូបភាពនៅតាមភូមិស្រុកហើយ និងមានពេលខ្លះក៍បានដកហូត នូវឧបករណ៍ឆក់និងមានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់ក៏ប៉ុន្ដែតំបន់ខ្លះនៅតែកើតមានដដែល។

លោក មុំ ណាង ប្រធានសហគមន៍នេសាទស្តៅ១នៅឃុំស្តៅស្រុកសេសានបានបញ្ជាក់ថាអ្នកនេសាទ ភាគច្រើន បានយល់ដឹងពីច្បាប់ជលផល តែក៏នៅមានជនខិលខូចមួយចំនួន នៅតែលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ដូចជាឆក់ ក្តៅ- និងឆក់ត្រជាក់- គប់គ្រាប់- និង លួចដាក់មង ក្នុងអន្លុងអភិរក្សជាដើម។

រាល់សកម្មភាពបទល្មើសខ្លះប្រជាសហគមន៍មិនអាចបង្រ្កាបបានទេគឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ ហើយផ្នែក មន្ត្រី ជំនាញជលផលក៍បានចុះបង្ក្រាបជារឿយៗដែរតែធ្វើមិនឈ្នះ គួបផ្សំសមត្ថកិច្ច ខ្វះមធ្យោបាយផង ធ្វើឲ្យបទល្មើសនៅតែមាន ជាពិសេស នៅពេលយប់នៅតាមភូមិសាស្រ្តស្មុកស្មាញ។

ជុំវិញការបិទរដូវនេសាទនេះលោកអនុសេនីយ៍ឯក អុំ សុគុណ នាយប៉ុស្ដិ៍សៀមបូកលើកឡើងថាសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានឆន្ទះស្មោះត្រង់ក្នុងការចុះបង្ក្រាបនៅរាល់សកម្មភាពបទល្មើសនេសាទ កុំចុះទៅធ្វើការបង្ក្រាបហើយឃើញក្រុមបទល្មើសហើយញ៉ាក់ឆ្វេង ញ៉ាក់ស្ដាំ សុីញ៉ូនេះ សុីញ៉ូនោះ ធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសបានចិត្ត មិនខ្លាចសមត្ថកិច្ច ចំណុចនេះហើយដែលបង្ក្រាបមិនចេះអស់។

សូមបញ្ជាក់ថាខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ឧសភាពហើយមានអន្លង់អភិរក្ស ចំនួន៦០ ជាសំបុកត្រីពងកូន ជាពិសេសត្រីប៉ាសុីអី។ គេអនុញ្ញាតឲប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារប្រពៃណីប៉ុណ្ណោះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម