ចារកម្មអាម៉េរិក និយាយថា កូវីដ១៩ មិនមែនបង្កើតឡើយដោយមនុស្សឬកែហ្សែននោះទេ

418
ចែករម្លែក

នាយកការិយាល័យស៊ើបការណ៍ជាតិ (ODNI) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០មេសាថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិកបានសន្និដ្ឋានថា វីរុសកូរ៉ូណាមិនមែនបង្កើតឡើងដោយមនុស្ស ឬ កែប្រែហ្សែននោះទេ ប៉ុន្ដែការស៊ើបអង្កេតអំពីដើមកំណើតនៃការផ្ទុះឡើងនៃមេរោគនេះកំពុងបន្ត។

ODNI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហគមន៍ស៊ើបការណ៍សម្ងាត់ទាំងមូលបានផ្តល់ការគាំទ្រជាប្រចាំដល់អ្នកធ្វើគោលនយោបាយរបស់អាម៉េរិកនិងអ្នកដែលឆ្លើយតបនឹងកូវីដ១៩ ដែលមានប្រភពដើមក្នុងប្រទេសចិន។ សហគមន៍ស៊ើបការណ៍សម្ងាត់មូលមតិគ្នាជាមួយនឹងអ្នកវិទ្យាសាស្ត្រថា កូវីដ១៩ មិនត្រូវបានបង្កើតដោយមនុស្សឬកែប្រែហ្សែននោះទេ”។

ODNI និយាយថា ចារកម្មអាម៉េរិកនឹងបន្តពិនិត្យឱ្យបានហ្មត់ចត់នូវព័ត៌មាននិងការស៊ើបការណ៍ដែលកំពុងលេចឡើង ដើម្បីកំណត់ថាតើការផ្ទុះឡើងនៃមេរោគនេះបានចាប់ផ្តើមមានទំនាក់ទំនងជាមួយសត្វដែលមានជំងឺ ឬថាតើវាជាលទ្ធផលនៃឧបទ្ទវហេតុនៅមន្ទីរពិសោធន៍មួយក្នុងទីក្រុងវូហានឬយ៉ាងអត់៕ ដោយ៖ កញ្ញាដាលីស

ចារកម្មអាម៉េរិកអះអាងថាកូវីដ១៩ មិនមែនមនុស្សបង្កើតឡើងនោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម