មួម៉ៅ​ក្ដៅចិត្ត​ត្រលប់​ទៅ​ស្រុក​វិញ​មិនបាន​ដោយសារ​កូ​រ៉ូ​ណា លើក​ប្រពន្ធ​បោះ​ទម្លាក់​ពី​ជា​ន់ទី​៧

281
ចែករម្លែក

បុរស​ទេសចរ​ជនជាតិ​អង់គ្លេស ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​លើក​ប្រពន្ធ​ជនជាតិ ថៃ របស់ខ្លួន​បោះ​ទម្លាក់​ពី​រានហាល​យ៉ាង​សាហាវ​ក្រោយ​ជនល្មើស​មួម៉ៅ​កាន់តែខ្លាំង​ដោយសារ ត្រលប់​ទៅ​ស្រុក​វិញ​មិនបាន​ព្រោះតែ​បម្រាម​មិនឱ្យ​ចេញ​ក្រៅ​ផ្ទះ​ដែលជា​វិធានការ​ទប់ស្កាត់​ការឆ្លង រាតត្បាត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។
​ ​
​ជនល្មើស​ឈ្មោះ ដេ​វ មី​ត​ឆែ​ល (Dave Mitchell) វ័យ ៤៦ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែមេសា បន្ទាប់ពី​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ស៊ូ​កាន់​ដា (Sukanda) បាន​ធ្លាក់​ពី​ជា​ន់ទី​៧​នៃ​អគារ​អា​ផាត មិន​ក្នុង​ក្រុង​រ៉ា​យ៉ុង (Rayong) ប្រទេស​ថៃ ភាគ​ខាងកើត​។​
​ ​
​ក្រុមគ្រូពេទ្យ​បាន​ចុះ​ទៅដល់​កន្លែង​ហេតុ​ភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​។​ស្ត្រី​រងគ្រោះ បាន​ប្រាប់​ប៉ូលិស​ថា ប្ដី​ជនជាតិ​អង់គ្លេស របស់គាត់​បាន​លើក​គាត់​បោះ​ទម្លាក់​ពី​រានហាល ខណៈ​អ្នក​ទាំងពីរ​កំពុង​ឈ្លោះប្រកែក​គ្នា​។​
​ ​
​ជា​មហា​សំណាង​ស្ត្រី​រងគ្រោះ​ធ្លាក់​បានតែ​មួយ​ជាន់​ក៏​ទើរ​លើដំបូល​សំ​យ៉ាប​នៃ​អគារ​ទល់មុខ​គ្នា កុំ​អី​មិន​រស់​ឡើយ​។ ស្ត្រី​រងគ្រោះ​ដឹងខ្លួន​នៅឡើយ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ លទ្ធផល​ពិនិត្យឃើញថា ស្ត្រី​រងគ្រោះ​ប្រេះ​ឆ្អឹងត្រគាក និង​ភ្លាត់ឆ្អឹង​ដៃ​។​
​ ​
​ប៉ូលិស​បាន​ចំណាយពេល​ជាង ២ ម៉ោង​ទម្រាំ​តែ​ចាប់ខ្លួន​ជនល្មើស​បាន​។ នៅ​ចំពោះ មុខ​សមត្ថកិច្ច ជនល្មើស​សារភាពថា រឿងនេះ​កើតឡើង​ដោយសារ​គាត់​មាន​អារម្មណ៍​តានតឹង​ពេក​ព្រោះតែ ជើងហោះហើរ​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស វិញ​ត្រូវបាន​លុប ចោល​ដោយសារតែ​វីរុស​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​គាត់​មិនអាច​ទៅ​ស្រុក​វិញ​បាន​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម