អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​កំពុងតែ​ដឹងថា​តម្រងនោម​ធ្វើការ​មិនល្អ​ហើយ

258
ចែករម្លែក

តម្រងនោម​មនុស្ស​យើង​មាន​សភាព​ដូចជា​គ្រាប់សណ្តែក​អ៊ីចឹង​ដែល​វា​មាន​មុខងារ​សំខាន់ៗ​ជា ច្រើន​។ វា​ទទួលខុសត្រូវ​លើ​ការ​ច្រោះ​ឈាម បញ្ចេញ​កាកសំណល់​តាមរយៈ​តម្រងនោម ផលិត​អ័រម៉ូន រក្សា​តុល្យភាព​ជាតិ​រ៉ែ និង​ទឹក​។ មាន​កត្តា​ច្រើន ណាស់​ដែល​អាច​ប្រឈម​នឹង ជំងឺ​តម្រងនោម​។ អ្វីដែល​ញឹកញាប់​បំផុត​នោះ​គឺ​ការ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម មិនបាន​គ្រប់គ្រង​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង ជំងឺ​បេះដូង ជំងឺ​រលាក​ថ្លើម​ប្រភេទ C និង​ជំងឺអេដស៍​សុទ្ធ តែ​ជា​មូលហេតុ​ដែរ​។​

​នៅពេល​តម្រងនោម​ទៅជា​ខូចខាត និង​មិនអាច​ធ្វើការ​បានល្អ​ទេ ជាតិ​ទឹក​អាច​ច្រាល​ក្នុង​រាងកាយ ហើយ​កាកសំណល់​ក៏​អាច​កកកុញ​ក្នុង​ឈាម​ទៀត​។ ប៉ុន្តែ​ការចៀសវាង​អាហារ​មួយចំនួន​ប្រហែល ជា​អាចជួយ​បន្ថយ​ការ​កកកុញ​កាកសំណល់​ក្នុង​ឈាម ពង្រឹង​ដល់​មុខងារ​តម្រងនោម និង​បង្ការ ការខូចខាត​បន្ថែមទៀត​បាន​។

​ទឹក​សូ​ដា​ពណ៌​ខ្មៅ​
​ក្រៅពី​ប​ន្ថែំ​ការ​ឡូរី និង​ជាតិ​ផ្អែម ទឹក​សូ​ដា​ក៏​អាច​ផ្តល់​ជា​សារធាតុ​ញៀន​ដែល​ផ្ទុក​ទៅដោយ Phosphorus ជាពិសេស​ទឹក​ដូ​ដា​ពណ៌​ខ្មៅ​តែម្តង​។ ក្រុមហ៊ុន​ផលិត​អាហារ និង​ភេសជ្ជៈ​ភាគច្រើន គឺ​បន្ថែម​សារធាតុ Phosphorus ក្នុងពេល​កៃ​ឆ្នៃ​ដើម្បី​ជំរុញ​ដល់​រសជាតិ រក្សា​គុណភាព​បានយូរ និង​បង្ការ​ការ​ប្រែ​ពណ៌​។ រាងកាយ​នឹង​បឺត​ស្រូប​សារធាតុ​នេះ ប៉ុន្តែ​វា​នឹង​បង្កើត​ទៅជា​ជាតិ​អំបិល ហើយ​បឺត​ស្រូប​តាមរយៈ​ពោះវៀន និង​បង្កបញ្ហា​វិញ​។

​ផ្លែ​ប័​រ​
​ផ្លែ​ប័​រ​ច្រើនតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា បណ្តុំ​ជីវជាតិ​យ៉ាងច្រើន​ដោយមាន​ដូចជា ខ្លាញ់​ផ្តល់ សុខភាព​ដល់​បេះដូង ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង់​។ ខណៈពេលដែល​ផ្លែ​ប័​រ​ច្រើនតែ​ផ្តល់ សុខភាព តែ​អ្នកមាន​ជំងឺ​តម្រងនោម​ប្រហែលជា​ត្រូវការ​ចៀសវាង​វា​ដោយសារតែ​វា​សម្បូរ​ទៅ ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ពេក​។ ផ្លែ​ប័​រ ១៥០​ក្រាម​អាច​ផ្តល់​ជាតិ​ប៉ូ​តា​ស្យូ​ម​រហូតដល់​៧២៧​មី​លី​ក្រាម ឯណោះ​។ ដូច្នេះ​វា​គួរតែ​ជា​រឿង​គួរ​ចៀសវាង​។

​អាហារ​កំប៉ុង​
​អាហារ​ដូចជា ស៊ុប​បន្លែ និង​សណ្តែក​ច្រើនតែ​ត្រូវបាន​គេ​ទិញ​ជា​ញឹកញាប់​ដោយសារតែ​ថោក និង​ស្រួល​ទុកដាក​។ ប៉ុន្តែ​អាហារ​កំប៉ុង​ភាគច្រើន​មាន​ជាតិ​សូ​ដ្យូ​ម ឬ​ប្រៃ​ច្រើន​ដើម្បី​រក្សា​បានយូរ​។ ដោយសារតែ​ជាតិ​សូ​ដ្យូ​ម​នេះហើយ ទើប​អ្នកមាន​ជំងឺ​តម្រងនោម​ត្រូវតែ​ចៀសវាង ឬ​កាត់បន្ថយ​។​

​អង្ករសម្រូប​
អង្ករ​សម្រូប​គឺជា​គ្រាប់​ធញ្ញជាតិ​ដែលមាន​ជាតិ​សូ​ដ្យូ​ម និង Phosphorus ខ្ពស់ជាង​អង្ក​រស​ធម្មតា​។ អង្ករសម្រូប​មួយ​កំប៉ុង​មាន​ជាតិ Phosphorus ១៥០​មី​លី​ក្រាម និង ប៉ូ​តា​ស្យូ​ម ១៥៤​មី​លី​ក្រាម​។ ដូច្នេះ​សារធាតុ​ទាំងពីរ​នេះ​សុទ្ធតែជា​របស់​ដែល​មនុស្ស​មាន​ជំងឺ​តម្រងនោម​ត្រូវ​ចៀសវាង​។

​សាច់​កៃ​ឆ្នៃ​
​សាច់​កៃ​ឆ្នៃ​ត្រូវបាន​គេ​ភ្ជាប់​ទំនាក់ទំនង​យូរ​មកហើយ​ជាមួយនឹង​ជំងឺ​រ៉ាំរ៉ៃ​និង​ជាទូទៅ​ត្រូវបាន គេ​ចាត់ទុកថា​មិន​ផ្តល់​សុខភាព​ទេ​ដោយសារតែ​សារធាតុ​រក្សា​គុណភាព​របស់​វា​តែម្តង​។ សាច់​កែឆ្នៃ​ក៏​ច្រើន​តែមាន​ជាតិ​ប្រៃ​ច្រើ និង​មាន​សារធាតុ​ជំរុញ​ដល់​រសជាតិ​។

​ប៉េងប៉ោះ​
​ប៉េងប៉ោះ​គឺជា​ផ្លែឈើ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​មួយ​ផ្សេងទៀត​ដែល​មិន​សម​សម្រាប់​មនុស្ស​មាន​ជំងឺ​តម្រងនោម​ឡើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ផ្សេង​ពីនេះ​វិញ​បើសិនជា​អ្នក​ដឹងថា ប៉េងប៉ោះ​មិន​ស័ក្តិសម​សម្រាប់​អ្នក​ហើយ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម