ក្រុមគ្រប់គ្រងហានិភ័យដើមឈើ ចុះកាត់ក្រីដើមឈើក្នុងសាលាបឋមសិក្សាបាយ័ន

186
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី២៩និង៣០ ខែមេសា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងកាត់ក្រីដើមឈើដែលមានហានិភ័យខ្ពស់ចំនួន៧ដើម នៅសាលាបឋមសិក្សាបាយ័នក្នុងបរិវេណវត្តព្រះសិអារ្យមេត្រិយ៍នៃតំបន់អង្គរធំ ខេត្តសៀមរាប។

ក្រុមគ្រប់គ្រងហានិភ័យដើមឈើ នៃអាជ្ញាធរជាតិអប្សរា បាននិយាយថា ដើមឈើដែលត្រូវកាត់ក្រីមែកនោះមាន ដើមឈើទាល៦ដើម និងដើមស្រឡៅ១ដើម ដែលមានមែកងាប់ចំនួន២មែក និងមែករស់ចំនួន១៤មែក ត្រូវបានកាត់ចេញ ដើម្បីធានាសុវត្ថិភាពជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងព្រះសង្ឃដែលគង់នៅទីនោះ មិនឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត និងបង្ការកុំឲ្យមែកឈើទាំងនោះបាក់មកលើអគារសិក្សាផង ម្យ៉ាងជួយសម្រាលតួដើមកុំឲ្យបាក់រលំផង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម