ថ្ងៃដំបូងៈរថយន្ត​និង​ម៉ូតូ​ជិត​បី​ពាន់​គ្រឿង​ត្រូវបាន​ចាប់​ផាកពិន័យ​

380
ចែករម្លែក
គោលដៅត្រួតពិនិត្យនៅលើមហាវិថីនរោត្ដមក្បែរក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2020 ។ ( រូបថត គន្ធា )

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេន​នី​យ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​នៅ​ថា រថយន្ត និង​ម៉ូតូ​ជិត​បី​ពាន់​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ដោយសារតែ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​។ ការចាប់​ផាកពិន័យ​នេះ បាន​ធ្វើឡើង​នៅក្នុង​យុទ្ធនាការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​១ ខែឧសភា​នេះ​។នេះជាការបញ្ជាក់របស់លោកប្រាប់​រស្មីកម្ពុជានៅរសៀលថ្ងៃទី១ខែឧសភានេះ។

គោលដៅត្រួតពិនិត្យនៅលើមហាវិថីនរោត្ដមក្បែរក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2020 ។ ( រូបថត គន្ធា )


ទាក់ទង​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១ ខែឧសភា ថា លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​នៅ​ទូទាំងប្រទេស សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក សរុប​មាន​ចំនួន​ជិត​បី​ពាន់​យានយន្ត ។​ក្នុងនោះ​មាន​ម៉ូតូ​ជាង ២.៣០០​គ្រឿង ហើយ​ភាគច្រើន​គឺ​មិន​ពាក់មួក​សុវត្ថិភាព ។​ក្រៅពីនេះ អត់​មាន​កញ្ចក់ ,​ល្មើស​ផ្លាកសញ្ញា ,​អត់​ផ្លាកលេខ ,​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​។
​លោក​បន្តថា​ដោយឡែក​រថយន្ត​មាន​ជិត ៥០០​គ្រឿង ក្នុងនោះ​រថយន្ត​ធុន​ស្រាល​ជិត ៤០០​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់​ជិត ៧០​គ្រឿង ។​ក្នុងនោះ​ពាក់ព័ន្ធ​ល្មើស​ល្បឿន​ចំនួន ៥៥​គ្រឿង ក្រៅពីនេះ​អ​ទ់​មាន​ប័ណ្ណបើកបរ ល្មើស​ផ្លាកសញ្ញា អត់​ពាក់​ខ្សែក្រវាត់ អត់​ស្លាក​លេខ និង​ពេល​បើកបរ​ប្រើប្រាស់​ទូរស័ព្ទ​។​ល​។​


​ចំណែក​នៅ​ភ្នំពេញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ជាង​មួយ​ពាន់​នាក់ ចេញ​ប្រតិបត្តិ​ការអនុវត្ត​រឹតបន្តឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​១ ខែឧសភា​។​ការចុះអនុវត្ត នៅក្នុង​រាជធានី​ភ្នំពេញ​នេះ គឺមាន​រហូតដល់​ទៅ​៤៧​គោលដៅ អនុវត្ត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាច​ណ៍​៕​សរន​

គោលដៅត្រួតពិនិត្យនៅលើមហាវិថីនរោត្ដមក្បែរក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2020 ។ ( រូបថត គន្ធា )
គោលដៅត្រួតពិនិត្យនៅលើមហាវិថីនរោត្ដមក្បែរក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2020 ។ ( រូបថត គន្ធា )
គោលដៅត្រួតពិនិត្យនៅលើមហាវិថីនរោត្ដមក្បែរក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2020 ។ ( រូបថត គន្ធា )
គោលដៅត្រួតពិនិត្យនៅលើមហាវិថីនរោត្ដមក្បែរក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2020 ។ ( រូបថត គន្ធា )

ទីតាំងផ្សាយពាណិជ្ជកម្ម