អ្នកជំងឺ​កូវី​ដ​១៩​ជាង​១​លាន​នាក់ ជាសះស្បើយ​នៅ​ទូទាំង​ពិភពលោក​

246
ចែករម្លែក

​ជំងឺ​រាតត្បាត​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ជាង ២៣៣.០០០ នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ បាន​កើនឡើង​ដល់ ៣.២៥៧.០០០​នាក់ ,​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សាកល​​វិទ្យាល័យ​Johns Hopkins ។

​សហរដ្ឋ​អាម៉េរិក​នៅតែ​ជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយ​មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង​មួយ​លាន​នាក់ ហើយ​មាន​អ្នកស្លាប់​យ៉ាងតិចណាស់​៦៣.០០០ នាក់​។ ទីក្រុង​ញូវយ៉ក​គឺ​ជា​ទីក្រុង​ដែល​​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដោយសារ​វីរុស​នេះ​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក​នៅ​តែ​បន្ត​កើនឡើង ទោះបីជា​មាន​វិធានការ​” គម្លាត​សង្គម​ដើម្បី​សុវត្ថិភាព​” និង ការដាក់​ឱ្យ​នៅ​ដាច់​ពី​គេ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រទេស​ភាគ​​ច្រើន​ក៏​ដោយ​។ មាន​ប្រទេស​ចំនួន​៨ ដែល​មាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង​១០០.០០០ នាក់​ឡើង គឺមាន សហរដ្ឋ​អាម៉េរិក អេ​ស្ប៉ាញ អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ តួ​ក​គី និង​រុស្ស៊ី​៕​ប្រែ​សម្រួល​៖​សុខា​

គ្រូពេទ្យ​នាំ​អ្នកជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​បន្ទប់​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ម៉ិក​ស៊ិក​

ទីតាំងផ្សាយពាណិជ្ជកម្ម