​ចាប់​ជនសង្ស័យ​បីនាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​

286
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​នគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ពោធិ៍​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាន​១-​ឈ្មោះ​គង់​វុទ្ធី​ហៅ​ធី​អាយុ​៣៦​ឆ្នាំ​។​២​ឈ្មោះ​ប៊ុន​ម៉ាលី​ស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​និង​៣​ឈ្មោះ​ង៉ូ​វសា​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ពោធិ​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន ។

ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE​ចំនួន​៥​ថង់​(​មិនទាន់​ថ្លឹង​ទម្ងន់​)​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា​WY​ចំនួន​៣៧៨​គ្រាប់​(​មិនទាន់​ថ្លឹង​ទម្ងន់​)-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​ពីរ​គ្រឿង​ម៉ូតូ​ចំនួន​១​គ្រឿង​លុយ​ខ្មែរ​ចំនួន​១​លាន​រៀល​និង​លុយ​ថៃ​ចំនួន​
៥​ពាន់​បាត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម