​បទ​បង្ហាញ​ស្តីអំពី​លទ្ធភាព​ផ្តល់​ឥណទាន​ជូន​ដល់​កសិករ

181
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​រដ្ឋបាលខេត្ត​បានរៀបចំ​ធ្វើ​បទ​បង្ហាញ​ស្តីអំពី​លទ្ធភាព​ផ្តល់​ឥណទាន​ជូន​ដល់​ប្រជាកសិករ​និង​សិប្បករ​ក្នុង​ខេត្តបាត់ដំបង​។​ពិធី​នេះ​ក្រោម​វត្តមាន​លោក​កៅ​ថាច​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​។​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​។​

​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា​ថ្ងៃនេះ​រដ្ឋបាលខេត្ត​សហការ​ជា​មូ​យ​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធភាព​ឥណទាន​នាពេលនេះ​។​គឺជា​ឱកាស​សម្រាប់​ឱ្យ​ប្រជាកសិករ​ក្នុង​ក្របខណ្ឌ​ខេត្តបាត់ដំបង​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ​។​បាន​ផ្ដល់នូវ​ភាពអនុគ្រោះ​មួយចំនួន​ដល់​ប្រជាកសិករ​អាជីវករ​សិប្បករ​ឱ្យមាន​លទ្ធភាព​ក្នុងការ​កសាង​សេ​ដ្កិ​ច្ច​ក្នុង​សហគមន៍​ក៏ដូចជា​សេដ្ឋកិច្ច​គ្រួសារ​ឱ្យមាន​ការរីកចម្រើន​ត​ទៅមុខទៀត ។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ល​ទ្ភ្ធ​ភាព​សម្រាប់​ជួយ​ដល់​ប្រជាកសិករ​អាជីវករ​និង​សិប្បករ​មាន​៤​ប្រភេទ​:​ទី​១​ចំពោះ​អ្នក​ផលិត​អ្នក​ដាំ​បន្លែ​ផ្លែឈើ​ទី​២​ចំពោះ​អ្នក​ចិញ្ចឹមសត្វ​ចិញ្ចឹម​ត្រី​ទី​៣​ចំពោះ​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​ទី​៤​កន្លែង​កែច្នៃ​ផលិតផល​កសិកម្ម​និង​វារីវប្បកម្ម​។​

ការផ្តល់​ទុន​កម្ចី​គឺ​ដើម្បី​ជំរុញឱ្យមាន​ការធ្វើសកម្មភាព​ផ្នែក​សេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម​ក្នុងស្រុក​បង្កើន​សមត្ថភាព​ក្នុង​ការផលិត​ការដាំ​បន្លែ​ផ្លែឈើ​ការចិញ្ចឹម​សត្វ​។​ការកែច្នៃ​ផលិតផល​កសិកម្ម​ដែលមាន​គុណភាព​មាន​សុវត្ថិ​ភាពមិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​៕S/

​រូប​ថ​តះគ​ណះ​អធិបតី​ក្នុង​ពិធី​ធ​ក​វើ​បទ​បង្ហាញ​អ្នកចូលរួម​ក្នុង​កម្មវិធី​
​លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម