សត្វ​ស្លាប​មានមុខ​និង​កើន​ចំនួន​គ្រប់​រដូវ​នៅ​តំបន់​អភិរក្ស​ត្រី​រហាល​កេះ​ដោយសារ​មានទឹក​និង​ការពារ​បាន​

334
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​សត្វ​ស្លាប​ឬ​ភាគច្រើន​សត្វ​ស្លាប​ទឹក​មាន​វត្តមាន​ច្រើន​និង​កើន​ចំនួន​គ្រប់​រដូវ​ទាំង​ប្រាំង​និង​វស្សា​នៅ​តំបន់​អភិរក្ស​ត្រី​រហាល​កេះ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​។

​ជាប់​ព្រំប្រទល់​ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ដោយសារ​មានទឹក​និង​ការពារ​បានល្អ​។​នេះ​បើតាម​លោក​ហែម​សារិន​អភិបាលរង​ស្រុក​ព្រះ​នេ​ត​ព្រះ​ដែលជា​អតីត​មេឃុំ​និង​មាន​លំនៅ​ឃុំ​ឈ្នួ​មានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ង​ទី​១​ខែឧសភា​ឆ្នាំ​២០២០ ។​

​លោក​និង​ភ្នាក់ងារ​អភិរក្ស​បានឱ្យ​ថឹ​ង​ថា​៖​រហាល​កេះ​(​គ្រាមភាសា​រហាល​មានន័យថា​បឹង​ធំ​នៅ​កណ្តាល​វាលទំនាប​)​នេះ​មាន​ដីព្រៃ​លិច​ទឹក​ទំហំ​២៨​ហិកតា​។​មាន​ទំនប់ទឹក​នៅ​កណ្តាល​ទៅខាង​ជើង​និង​ខាងត្បូង​ជា​ព្រៃ​លិច​ទឹក​។​ភ្ញៀវ​អាចធ្វើ​ដំណើរ​ទៅ​ទស្សនា​កម្សាន្ត​មើល​សត្វ​ស្លាប​ទាំងនោះ​ដោយ​ចេញពី​ផ្លូវជាតិ​៦​ភូមិ​រពាក់​ឬ​ត្រង់​ជិត​សាលាឃុំ​ឈ្នួ​រ​មានជ័យ​ក្នុង​ចម្ងាយ​៣​គម​ទៅដល់​ទំនប់​ដែលជា​តំបន់​អភិ​រក្សា​ត្រី​រហាល​កេះ ។​ឬក៏​ចេញ​តាម​ផ្លូវលំ​ជាប់​វិទ្យាល័យ​ឈ្នួ​រ​មានជ័យ​ក៏បាន ។​

​សហគមន៍​និង​អជ្ញាធរ​ភូមិ​ឃុំ​បានស្នើរ​សុំ​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​ក្រុមការងារ​ចុះជួយ​ខេត្ត​និង​ក្រុមប្រឹក្សា​ខេត្ត​កាលពី​នៅ​វត្ត​ព្រៃ​មាន់​ដើម្បី​ស្ថាបនា​ឬ​សម្រួល​ផ្លូវលំ​ទៅកាន់​ទំនប់​នោះ​ហើយ​។​ប៉ុន្តែ​មិនទាន់​ឆ្លើយតប​។​លោក​ហែម​សារិន​បាន​និយាយ​បន្តថា​៖​នៅ​២​ឆ្នាំ​ចុង​ក្រោយនេះ​សត្វ​ស្លាប​បាន​មាន​វត្តមាន​ច្រ​លន ហើយ​កើន​ចំនួន​ដល់​ខ្ទង់​ម៉ឺន​ក្បាល ។​ក្នុងនោះ​មាន​ក្អែកទឹក ក្អែកគោក ទុង ក្រសារ ចង្កៀលខ្យង ស្មោញ ប្រវឹក ប្រ​វែក ត្លុំ ដុម​ដុ​រ កុក​ជ​ដើម ។​

​លោក​បន្ថែមថា សត្វ​ស្លាប​ទាំងនោះ​បាន​រក​ចំណី​នៅ​ទីនោះ​និង​ចេញ​ក្រៅ តែ​បាន​ស្នាក់នៅ ពង​កូន​នៅ​ទីនោះ​តែម្តង​មិនមែន​គ្រាន់តែ​មក​ទុំ​ផ្ញើ​សាំ​បណ្តោះអាសន្ន​មួយរយៈ​ពេល​នៅ​នៅ​កន្លែង​ផ្សេង​ឡើយ​។​គឺ​ខុសគ្នា​ពី​កាល​សត្វ​ស្លាប​ចម្រុះ​រាប់ម៉ឺន​ក្បាល​បានមក​ទុំ​ស្នាក់នៅ​រយៈពេល​ខ្លី​កាលពី​ចុងឆ្នាំ​២០១៩​នៅ​ចម្ការ​របស់​តា​លី​នៅ​ស្រុក​មង្គល​បូរី ។​មកទល់ពេលនេះ ទឹក​ក្នុង​រហាល​ក៏​នៅមាន​សមល្មម ។​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​និង​ពលរដ្ឋ​បាន​ចូលរួម​ការ​អភិ​រក្សា​សត្វ​ស្លាប​និង​មច្ឆជាតិ​

​សូមបញ្ជាក់ថា​ភ្ញៀវ​ដែល​ទៅ​ទស្សនា​សត្វ​នៅ​ទីនោះ​ពី​ម្តុំ​ម៉ោង​៣​រសៀល​ដល់​ព្រលប់ៗ​ក៏​អាច​ជិះទូក​ក្នុង​ទឹក ក្រោម​ព្រៃ​លិច​ទឹក​ដើម្បី​គយគន់​តំបន់​នោះបាន​ដែរ ៕S/

​រូបថត​៖​សត្វ​ស្លាប​មានមុខ​និង​កើន​ចំនួន​គ្រប់​រដូវ​នៅ​តំបន់​អភិរក្ស​ត្រី​រហាល​កេះ​ដោយសារ​មានទឹក​និង​ការពារ​បាន (​រូប​៖ ភ្នំ​ស្វាយ )​