​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានដាក់​ពង្រាយ​កម្លាំង​ចំនួន​១៥​គោលដៅ​

219
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ថ្មី​ដោយបាន​ដាក់ពង្រាយ​កម្លាំង​ចំនួន​១៥​គោលដៅ​ទូទាំង​១៤​ស្រុក​និង​ក្រុង ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​បានផ្ដល់​បទសម្ភាសន៍​ជ៍​ជាមួយ​អ្នកសារព័ត៌មាន​នៅលើ​ផ្លូវ​ជាតិ​លេខ​៥​ដោយ​គូសបញ្ជាក់ថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​នា​ថ្ងៃ​ដំបូង​លើ​អនុ​ក្រិ​ត្យ​លេខ​៣៩​អនក្រ​របស់​រាជរដ្ឋាភិបាល​នេះ កម្លាំង នគរបាល ចរាចរណ៍​ត្រូវ បាន ដាក់ ពង្រាយ ចំនួន ១៥ គោល ដៅ នៅ តាម ដងផ្លូវ ជាតិ និង នៅ តាម ដងផ្លូវ ខេត្ត នៅតាម​ផ្លូវ​បណ្ដា​ស្រុក​និង​ក្នុង​ក្រុង​។​

​ដើម្បី​អនុវត្ត​ច្បាប់​និង​ត្រូតពិនិត្យ​ទៅលើ​ទៅលើ​អ្នកដំណើរ​ដែល​ប្រើប្រាស​យានយន្ត​លើ​ដងផ្លូវ​សា​ធា​រណះ​។​នៅ​ព្រឹក​ថ្ងៃ​ដំបូង​នេះ​យើង​បាន​សង្កេតឃើញ​អ្នកប្រើប្រាស់​យានយន្ត​មួយចំនួនធំ​គោរព​ច្បាប់​បានល្អ​តែ​នៅមាន​អ្នកប្រើប្រាស​យានយន្ត​មួយចំនួន​តូច​មិនទាន់​គោរព​ច្បាប់​បាន​ដដែល​។​

​លោកស្នងការ​ខេត្ត​បានធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ គ្រប់ ស្ថាប័ន ទាំងអស់ ត្រូវ តែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ឱ្យបាន​គ្រប់គ្នា​ហើយ​ការពិន័យ​ត្រូវ​ធ្វើឱ្យ​ស្មើភាព​គ្នា​តាមផ្លូវ​ច្បាប់​។ ព្រោះ បើ យោង លើ ច្បាប់ ចរាចរណ៍ ផ្លូវគោក អនុ ក្រិ ត្យ លេខ ៣៩ នេះ​ត្រូវបាន​ផាកពិន័យ ធ្ងន់ធ្ងរ ណាស់ ចំពោះ អ្នកដំណើរ ឬ អ្នក ប្រើប្រាស់​យានយន្ត​ដែលមាន​កំហុស ហើយ ការ ពិន័យ នេះ​គ្មាន​ការលើក​លេង​ឬ​យោ​គយ​ឡើយ​។​

​គួរ​កត់សម្គាល់ថា​នៅក្នុង​ថ្ងៃទី​១​ខែឧសភា​នេះ​គេ​សង្កេតឃើញ​មាន​យានយន្ត​ធ្វើ​ចរាចរណ៍​តិចតួច​ណាស់​ខុសពី​ថ្ងៃ​ធម្មតា​។​មន្ត្រី​ចុះ​អនុវត្ត​ច្បាប់​មួយចំនួន​ដែល​ដឹង​រឿងនេះ​បាន​ប្រាប់ថា​យានយន្ត​ដែល​មិន​ប្រើប្រាស់​អាចជា​យានយន្ត​មិន​ស្របច្បាប់​។​

ដូច ជា​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​រថយន្ត​គ្មាន ឯកសារ បញ្ជាក់​ត្រឹមត្រូវ​។​ល​។​ចំពោះ​ម្ចាស់​យានយន្ត​និង​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា​ដែល​ប្រើប្រាស់​រថយន្ត​មិន​ស្របច្បាប់​ត្រូវ​ប់​ត្រូវ​ចួ​ល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ទើប​ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​៕S/

​រូប​ថ​តះ​លោកស្នងការ​ខេត្ត​ផ្តល់​បទ​ដ​ម្ភា​សន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ផ្លូវ​ជ​សតិ​លេខ​៥​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម