កូ​វីដ ១៩ នៅ​កម្ពុជាៈ ថ្ងៃ ០២ ឧសភា អ្នក​ឆ្លង​កូ​វីដ នៅសល់តែ ២ នាក់​ទៀត​ប៉ុណ្ណោះ

308
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២០ គឺ ៖

១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២០ នាក់ ( ស្មើនឹង ៩៨ , ៣៦ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ ចិន ០២ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២១ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរស​ជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០៣ នាក់ , បុរស​ជនជាតិ ខ្មែរ ៤២ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៧ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​

២. អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះមក​នៅត្រឹមតែ ៖ ២ នាក់ ( ស្ត្រី ១ នាក់ ) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត ។​

៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​

៤. ករណី​ជាសះស្បើយ​ថ្មី​៖ ១ នាក់

៥. ករណី​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ៖ គ្មាន

​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង បុគ្គលិក​សុខាភិបាល ក្រុ​គ្រូពេទ្យ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អង្គការ​សុខភាព​ពិភពលោក , មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​បំផុត ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ ពិនិត្យ និង ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នា​គ្រាកន្លងមក ។​


​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រសួង​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​សាធារណជន អំពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នេះ ។​


​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង វិទ្យាស្ថាន ប៉ាស្ទ័រ សុទ្ធតែ​បាន​ព្រមាន​ដូចៗ​គ្នា​ថា កូ​វីដ ១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​កម្ពុជាទេ ខណៈ​ប្រទេស​ក្នុង​តំបន់ ប្រទេសជិតខាង​កម្ពុជា និង ពិភពលោក​ទាំងមូល កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ នៅឡើយ ហើយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ព្រមាន​កាលពី​ថ្ងៃទី ២៧ ខែ មេសា ថា “ កុំ​ចាំ​ដល់​ឃើញ​ក្តារ​មឈូស ទើប​ស្រក់​ទឹកភ្នែក “ ពោលគឺ​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាច​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ៕ Kh/Ha

ថ្ងៃនេះ កម្ពុជា គ្មាន​អ្នក​ឆ្លង​កូ​វីដ ១៩ ទេ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ ០១ នាក់ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម