ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រដល់ការប្រយុទ្ធប្រឆាំង មេរោគកូវីដ-១៩

204
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖នាពេលថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួល ខុស​​ត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានឧបត្ថម្ភម៉ាស់មុខ១០.០០០បន្ទះ ជែល​លាងដៃ ១.០០០ ដបនិងទឹកអាល់កុលលាងដៃ១៨០លីត្រដល់ក្រសួងអប់រំយុវជន និង​កីឡាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីក​រាល​ដា​ល​​​នៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “ស្ថានភាព ដែលពុំធ្លាប់កើតមាននេះបានជះឥទ្ធិពលអាក្រក់ជាច្រើនមកលើគ្រួសារនិងសហគមន៍ របស់យើងខណៈជីវ​ភាពរស់នៅរបស់ពួកគេទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដែលអ្នក ខ្លះមិនមានលទ្ធភាពដើម្បីទិញសម្ភារការពារផ្ទាល់ខ្លួនឡើយ។យើងសង្ឃឹមថាការឧប ត្ថម្ភរបស់យើងអាចឆ្លើយតបទៅកាន់ការអំពាវនាវរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះបាន”។

លោក Pernក៏បានបន្ថែមផងដែរថា“ជាមួយសម្ភារផ្គត់ផ្គង់ទាំងនេះក្រសួងនឹងអាចជួយ ដល់សហគមន៍ជាច្រើនដែលកំពុងត្រូវការវា”។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានទទួលសម្ភារដោយ ផ្ទាល់ពី លោក Pern Chenនាយកគ្រប់គ្រងណាហ្គាវើលដ៍ នៅឯក្រសួងអប់រំ យុវជន និងកីឡា

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានទទួលសម្ភារដោយ ផ្ទាល់ពី លោក Pern Chen នៅឯក្រសួងអប់រំ យុវជន និងកីឡា បានុមានប្រសាសន៍​ថា​​“គំនិតផ្តួចផ្តើមដ៏មានតម្លៃរបស់ណាហ្គាវើលដ៍ពិតជាមានសារសំខាន់​ណាស់​សម្រាប់​ក្រសួង និងសាលារៀននៅតាមសហគមន៍ដើម្បីការពារខ្លួនយើងពីមេរោគកូវីដ-១៩”។ “យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ចំពោះទឹកចិត្តសប្បុរសលើកកម្ពស់ការអនុវត្តសម្រាប់សុខភាពល្អនិងអនាម័យនៅក្នុងពេលមានវិបត្តិសុខភាព​សក​ល​​លោកនេះ។ យើងខ្ញុំសូមប្រគល់លិខិតថ្លែងអំណរគុណ​ដើម្បីអរគុណដល់​អំណោយ​ដ៏ថ្លៃថ្លារបស់ពួកគេ”៕

ណាហ្គាវើលដ៍បានឧបត្ថម្ភម៉ាស់មុខ១០.០០០បន្ទះ ជែល​លាងដៃ ១.០០០ ដបនិងទឹកអាល់កុលលាងដៃ១៨០លីត្រដល់ក្រសួងអប់រំ

ទីតាំងផ្សាយពាណិជ្ជកម្ម