ឃើញ​មហាជន​ច្នៃ​ប្រើ​ច្រើន ក្រុមហ៊ុន​នានា​ចាប់ផ្ដើម​ផលិត​ម៉ាស់​អាវទ្រនាប់​លក់

322
ចែករម្លែក

​ក្នុង​ឆ្នាំ​២០២០​អ្វីៗ​ក្នុង​ពិភពលោក​បាន​ប្រែប្រួល​យ៉ាងខ្លាំង ហើយ​អ្វីដែល​ប្រែប្រួល​ជា​លើកដំបូង មិន​ធ្លាប់មាន និង​គួរឱ្យភ្ញាក់ផ្អើល​នោះ គឺ​មនុស្ស​នាំគ្នា​ងាក​មក​ប្រើ​ម៉ាស់​អាវទ្រនាប់​នារី​ជំនួស ឱ្យ​ម៉ាស់​ពេទ្យ​គួរឱ្យ​អស់សំណើច​។​
​ ​
​ដោយ​ម៉ាស់​ពេទ្យ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ព្រោះ​តែមាន​តម្រូវការ​ខ្ពស់​ខ្លាំង​ក្នុងសម័យ​ឆ្លង​រាតត្បាត​វីរុស ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​មនុស្ស​ទូទាំង​ពិភពលោក​បាន​ងាក​ទៅ ច្នៃ​បង្កើត​ម៉ាស់​ដោយ​ខ្លួនឯង សម្រាប់​ពាក់​គ្រប​មាត់ និង​ច្រមុះ​នៅតាម​ទីសាធារណៈ​ដោយ​អ្នក ខ្លះ​បាន​យក​អាវទ្រនាប់​នារី​មក​ច្នៃ​ធ្វើជា​ម៉ាស់​យ៉ាង​ប្លែក​មិន​ធ្លាប់​ឃើញ​។​
​ ​
​ប៉ុន្តែ​ខណៈ​មហាជន​គ្រាន់តែ​ច្នៃ​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​បណ្ដោះអាសន្ន​ស្រាប់តែ​ក្រុមហ៊ុន មួយចំនួន​នៅពេលនេះ​ឆក់​ឱកាស​ចាប់ផ្ដើម​ផលិត និង​លក់​ម៉ាស់​ធ្វើ​ពី​អាវ ទ្រនាប់​ធំៗ​កើប​លុយ បាន​សន្ធឹកសន្ធាប់​។​
​ ​
​ក្នុង​រយៈពេល​ប៉​ន្មា​ន​សប្ដាហ៍​កន្លងមកនេះ បណ្ដា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ ទំនង​សង្គម បាន​បង្ហោះ​ចែករំលែក​រូប​ម៉ាស់​ដែល​ពួក​កែច្នៃ ហើយ​ក្នុងនោះ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​បង្ហោះ ផលិតផល​ម៉ាស់​របស់ខ្លួន​ដែរ​។ អញ្ចឹង​តោះ​! ចង់​ជ្រាប​កាន់ តែច្បាស់​សូម​ទស្សនា​រូបភាព​ខាង ក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម