យក​អំណោយ ១១ ០០០ កញ្ចប់ នៃ មូល​និ​ធី ម៉ា​នី ចែកជូន ១០៥ សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​

409
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ក្នុង​ស្មារតី​ថា ទាំងអស់គ្នា រួមគ្នា យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ជាមួយគ្នា មូលនិធិ​ម៉ា​នី ដោយមាន​កិច្ចសហការ​ពី​សាលា​រាជធានី​ភ្នំពេញ និង បណ្តា​ស្ថាប័ន សមាគម សប្បុរស និង ក្រុមយុវជន​ស្ម័គ្រចិត្ត​ចំនួន ១៥ ក្រុម​ផ្សេងទៀត បានរៀបចំ​គម្រោង​ស្បុ​រសធម៌​មួយ ហើយ​គម្រោង​នេះ នាំយក​អំណោយ​ជា អង្ករ ទឹកស៊ីអ៊ីវ ភេសជ្ជៈ និង សាប៊ូ ចំនួន ១១ ០០០ កញ្ចប់ ទៅ​ចែកជូន​ដល់​សង្កាត់​ទាំង ១០៥ សង្កាត់ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី សង្កាត់​ទាំងនោះ​ចាត់ចែង​ចែកជូន​ដល់​ប្រជាជន ដែល​ជួប​ក្តី​លំបាក ខណៈ​ពួកគាត់​បាន និង កំពុង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ។​


​លោក សំហេង បុរស សមាជិក​ក្រុមប្រឹក្សាភិបាល មូលនិធិ​ម៉ា​នី បាន​មានប្រសាសន៍ថា “ នេះ​គឺជា​ការចាប់ផ្តើម​មួយ​របស់ មូល​និ​ធី ម៉ា​នី ហើយ​ទៅ​ថ្ងៃ​ខាងមុខ​ទៀត មូលនិធិ​ម៉ា​នី នឹង​ខិតខំ​កសាង​កម្លាំង​សាមគ្គីភាព​ឱ្យបាន​ធំ និង ទូលំទូលាយ​មួយ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង ស្ថាប័ន​ផ្សេងៗ​ទៀត ក្នុង​ការជួយ​គាំទ្រ​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស “ ។​


​ក្នុងន័យនេះ លោក សំហេង បុរស បញ្ជាក់​បន្ថែមថា ក្រុមហ៊ុន​ស្ថាប័ន សប្បុរសជន សាធារណ​ជ និង ប្រជាពលរដ្ឋ​គ្រប់​ប្រភេទ​ទាំងអស់ អាច​ចូលរួម​ជាមួយ​មូលនិធិ​ម៉ា​នី ក្នុងការ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជន​កម្ពុជា​ឱ្យបាន​កាន់តែច្រើន និង ទូលាយ​ថែមទៀត ។​


​គប្បី​រំឭកថា មូល​និ​ធី​ម៉ា​នី ( អ្នកខ្លះ​យល់ច្រឡំ​ថា មូលនិធិ​ម៉ា​នី ជា​ផ្នែក​មួយ នៃ សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ឬ ស​.​ស​.​យ​.​ក ប៉ុន្តែ​លោក សំហេង បុរស បាន​បញ្ជាក់ថា មូលនិធិ​ម៉ា​នី គឺជា​ស្ថាប័ន​ដាច់ដោយឡែក ពី ស​.​ស​.​យ​.​ក ) ត្រូវបាន​ផ្តួចផ្តើមឡើង​អំឡុង​ឆ្នាំ ២០១៨ ក្នុង​គោលបំណង​ធ្វើ​ការងារ​មួយចំនួន​ដែល​ស្ថាប័ន​ខ្លះ​ដូចជា សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ឬ ស​.​ស​.​យ​.​ក ជាដើម មិនទាន់​បានធ្វើ ឬ ធ្វើ​មិនទាន់បាន​ទូលំទូលាយ ពោលគឺ​ដើម្បី​បម្រើប្រជាជន​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ ហើយ​ខណៈ សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ផ្តោតជាសំខាន់​ទៅលើ​យុវជន មូលនិធិ​ម៉ា​នី បើកទូលាយ​សម្រាប់​មនុ​ស្ស​ទូទៅ ។​


​លោក សំហេង បុរស ក៏បាន​ក្រើនរំឭក​ដល់​សាធារណ​ជ​កម្ពុជា ទាំងអស់ មេត្តា​រក្សា​ការ​ប្រយ័ត្ន​បន្តទៀត ពោលគឺ​កុំ​មានការ​ធ្វេសប្រហែស​ឡើយ ដោយ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល​ជាដើម ដើម្បី កម្ពុជា ឆ្លង​ផុត​ដំណាក់កាល​កូ​វីដ ១៩ នេះ​ដោយ​ជោគជ័យ និង សុខ​សប្បាយ​ទាំងអស់គ្នា ៕ Kh

លោក សំហេង បុរស នាឱកាស​នាំយក​អំណោយ​របស់​មូល​និ​ធិ​ម៉ា​នី ទៅ​ចែកជូន​ដល់​សង្កាត់​នានា សម្រាប់​ចាត់ចែង​ជូន​ប្រជាជន​ដែល​ត្រូវការ​ក្នុង​គ្រា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម